- 2019-05-31 05:00:00
- ព័ត៌មាន
ត្រូវឆ្នោត១០ម៉ឺនដុល្លារ ក្រោយតាមលេខតែមួយគត់១០ឆ្នាំ
- 2019-05-31 05:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ត្រូវឆ្នោត១០ម៉ឺនដុល្លារ ក្រោយតាមលេខតែមួយគត់១០ឆ្នាំ
ចន្លោះមិនឃើញ
បុរសជនជាតិអាមេរិកម្នាក់បានត្រូវប៉ានឆ្នោតចំនួន១០ម៉ឺនដុល្លារ ក្រោយពេលស្មោះស្ម័គ្រជាមួយតួលេខតែមួយគត់ក្នុងរយៈពេល១ទសវត្ស។
រឿងរ៉ាវខាងលើ ត្រូវបានកើតឡើងលើបុរសវ័យ៤២ឆ្នាំម្នាក់ដែលមកពីរដ្ឋ Michigan សហរដ្ឋអាមេរិក ដែលលោកសុំលាក់ឈ្មោះខ្លួនឯង។
យោងតាមបណ្ដាញព័ត៌មាន UPI បុរសខាងលើបានប្រាប់មេឆ្នោតរដ្ឋ Michigan ថា ខ្លួនបានតាមតួលេខ 11-15-28-31-34 តាំងពីឆ្នាំ២០០៩មកម្ល៉េះ។ កម្រងតួលេខនៃគឺជាថ្ងៃសំខាន់ ក៏ដូចជាលេខសំណាងក្នុងជីវិតរបស់លោក។
បុរសម្នាក់នេះដឹងថាខ្លួនត្រូវឆ្នោតនៅពេលកំពុងនៅស្រុកក្រៅ។ ក្រោយពេលដឹងដាខ្លួនត្រូវឆ្នោតភ្លាម លោកបានកក់សំបុត្រយន្តហោះជើងមុនគេបង្អស់ ហើយទៅដល់ក្រុមហ៊ុនឆ្នោតបើកលុយតែម្ដង។
លោកបានបង្ហាញអារម្មណ៍ថា លោកពិតជារំភើបខ្លាំងណាស់ ព្រោះចុងបញ្ចប់ លេខដែលលោកខំតាមចំនួន១០ឆ្នាំនេះ ចុងក្រោយក៏ចេញដូចចិត្តលោកហើយ ហើយខ្លួននឹងទិញផ្ទះមួយជាមួយលុយនេះ៕
ចុចអាន៖ ទម្លាក់កណ្ដុរចូលឆ្នាំស៊ុប ដើម្បីទារលុយពីហាង៧០ដុល្លារ បែរជាត្រូវជាប់គុក៣ឆ្នាំ