• 2019-08-18 04:49:00
  • ព័ត៌មាន

កំពូល​សេដ្ឋី​ថៃ​ ៧រូប​ មាន​ទ្រព្យ​ច្រើនជាង​ពាក់​កណ្ដាល​ចំណាយប្រចាំឆ្នាំប្រទេសថៃ

  • 2019-08-18 04:49:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហា​សេដ្ឋី​ថៃ​កំពូល​ទាំង​ ៧​ រូប​នេះ​ត្រូវ​បាន​គេ​ដឹងថា​កាន់កាប់​ជំនួញ​ដែល​ប្រជាជន​ថៃ​ទាំងអស់​ប្រើ​តាំងពី​ក្បាល​ដល់​ចុង​ជើង។​ ពួក​គាត់​ត្រូវ​បាន​ទស្សនា​វដ្ដី​ Forbes​ ចាត់​លំដាប់​ជា​បុគ្គល​មាន​ឥទ្ធិពល​និង​និរន្តរភាព​ផ្នែក​ហិរញ្ញ​វត្ថុ​កំពូល​របស់​ពិភពលោក​ផង​ដែរ។​

ទ្រព្យ​សម្បត្តិ​របស់​មហា​សេដ្ឋី​ថៃ​ទាំង​ ៧រូប​នេះ​ស្មើ​នឹង​ ៦៦.១%​ នៃ​កញ្ចប់​ថវិកា​ប្រចាំ​ឆ្នាំ​របស់​ប្រទេសថៃ​ទៅ​ហើយ។​ បើ​យោង​តាម​កាសែត​បាងកក​ប៉ុស្តិ៍​ កញ្ចប់​ការ​ចំណាយ​ប្រចាំ​ឆ្នាំ​ ២០១៩​ របស់​ថៃ​មាន​ប្រមាណ​ ៣.៣ ទ្រីលានបាត​ ឬ​ ប្រមាណ​ជា​ ១០៦​ ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក។​

ដឹង​អត់​ថា​ ពួកគាត់​ទាំង​ ៧នាក់​ជា​នរណា​ហើយ​មាន​ជំនួញ​អ្វី​ខ្លះ​ក្នុង​ដៃ?​

៧. Somphote​ Ahunai​

កាន់កាប់​ជំនួញ​លើ​វិស័យ​ថាមពល​ដូចជា​ប្រេង​ អគ្គិសនី​ និង​រថយន្ត​ដើរ​ដោយ​ថាមពល​អគ្គិសនី​ជា​ដើម។​ មាន​ទ្រព្យ​សម្បត្តិ​សរុប​ ៨០​ ០០០​លាន​បាត​ ឬ​ប្រមាណ​ជាង​ ២ ៥០០​ លាន​ដុល្លារ។​

៦. Prasert​ Prasarttong-Osoth​

កាន់កាប់​ជំនួយ​លើ​វិស័យ​អាកាសចរណ៍​បាងកក​និង​មន្ទីរពេទ្យ​ជាដើម។​ មាន​ទ្រព្យសម្បត្តិ​សរុប​ ១០៥​ ០០០​ លាន​បាត​ ឬ​ប្រមាណ​ជាង​ ៣​ ៣០០​ លាន​ដុល្លារ។​

៥. Vanich​ Chaiyawan​

កាន់​កាប់​ជំនួយ​លើ​វិស័យ​ធានា​រ៉ាប់រង​អាយុ​ជីវិត។​ មាន​ទ្រព្យ​សម្បត្តិ​សរុប​ប្រមាណ​ ១០៥​ ០០០​ លានបាត​ ឬ​ប្រមាណ​ជាង​ ៣ ៣០០​ លាន​ដុល្លារ។​

៤. Sararat​ Rattanawadi​

កាន់កាប់​ជំនួញ​លើ​វិស័យ​ថាមពល​ដូចជា​រោងចក្រ​វារី​អគ្គិសនី​ជាដើម។​ មាន​ទ្រព្យសម្បត្តិ​សរុប​១៤០​ ០០០​លាន​បាត​ ឬ​ ប្រមាណ​ជាង​ ៤ ៥០០​ លាន​ដុល្លារ។​

៣. Aiyawatt​ Srivaddhanaprabha​

កាន់កាប់​ជំនួញ​ក្លឹប​កីឡា​បាល់ទាត់​ Leicester​ និង​ទំនិញ​ Duty Free​ជា​ដើម។​ មាន​ទ្រព្យ​សម្បត្តិ​សរុប​ ១៨៧​ ០០០​ លាន​បាត​ ឬ​ ប្រមាណ​ជាង​ ៦ ០០០​ លាន​ដុល្លារ។​

២. Charoen​ Sirivadhanabhakdi​

កាន់​ជំនួញ​ស្រាបៀរ​ ភេសជ្ជៈ​ Chang​ និង​វិស័យ​អចលនទ្រព្យ។​ មាន​ទ្រព្យ​សម្បត្តិ​សរុប​ ៤៦១​ ០០០​ លាន​បាត​ ឬ​ ប្រមាណ​ជាង​ ១៤​ ៩០០​ លាន​ដុល្លារ។​

១. គ្រួសារត្រកូលChearavanont​

ជា​ម្ចាស់​ក្រុមហ៊ុន​ CP​ ដែល​មាន​ជំនួញ​ជា​ច្រើន​ទៀត​ដូចជា​ទំនិញ​កសិកម្ម​ ម្ហូប​អាហារ​ CP​ និង​ជា​ពិសេស​គឺ​ម៉ាត​ ២៤​ ម៉ោង​ 7/11​ ប្រចាំ​ប្រទេស​ថៃ​ដែល​មាន​ជាង​ ១០​ ០០០​ សាខា​ទូទាំង​ប្រទេស​ថៃ​ ជា​ចំនួន​ច្រើន​បំផុត​លេខ​ពីរ​លើ​ពិភពលោក​បន្ទាប់​ពី​ប្រទេស​ជប៉ុន។​ គ្រួសារ​ត្រកូល​នេះ​មាន​ទ្រព្យ​សម្បត្តិ​សរុប​ ៩០៧​ ០០០​ លាន​បាត​ ឬ​ប្រមាណ​ជាង​ ២៩​ ០០០​ លាន​ដុល្លារ៕​

ប្រភព៖ Bangkokpost | Forbes | The Standard | FINSTREET ប្រែ​សម្រួល៖ Sokchea Heng

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី