• 2019-09-17 07:10:40
  • ព័ត៌មាន

មកមើល ៨សន្លឹក រូបភាពគួរឲ្យជក់ចិត្តបំផុតពីបេសកកម្ម ៦០ឆ្នាំដំបូងរបស់ណាសា

  • 2019-09-17 07:10:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អង្គការ​ណាសា បាន​ធ្វើ​ពិធី​រំលឹក​ខួប ៦០​ឆ្នាំ​នៃ​ការ​បង្កើត​របស់​ខ្លួន​កាល​ពី​ឆ្នាំ​មុន និង​រំលឹក​ខួប ៥០​ឆ្នាំ​នៃ​ការ​ចុះ​ចត​លើ​ឋាន​ព្រះ​ចន្ទ​ដំបូង​គេ​បង្អស់​កាល​ពី​ថ្ងៃ​ទី ២០​ខែ​កក្កដា​កន្លង​ទៅ។ រូបភាព​មួយ​ចំនួន ត្រូវ​បាន​ណាសា​បញ្ចេញ​ឲ្យ​ឃើញ​ក្រោយ​ការ​ស្រាវជ្រាវ​លំហ​អាកាស​អស់​រយៈ​ជាង ៦​ទសវត្ស​មក​នេះ។

ខាងក្រោមនេះ គឺជា៨សន្លឹក រូបភាពគួរឲ្យជក់ចិត្តបំផុតពីបេសកកម្ម ៦០ឆ្នាំដំបូងរបស់ណាសា ៖

១. មជ្ឈមណ្ឌលគ្រប់គ្រង Mercry នៅ Cape Canaveral ដែល​បញ្ជា​យាន​ចំនួន ៧​គ្រឿង​ចាប់​តាំង​ពី​ឆ្ណាំ ១៩៦១ ដល់ ១៩៦៥

២. ព្រះចន្ទរបស់ភពព្រហស្បតិ៍ ថត​ដោយ​យាន​អវកាស Cassini ក្នុង​ឆ្នាំ ១៩៩៧

៣. ដានជើងរបស់លោក Buzz Aldrin លើឋានព្រះចន្ទ

៤. អវកាសយានិក Dave Scott មើលមកភពផែនដីពីអាប៉ូឡូទី ៩ កាល​ពីខែមីនាឆ្នាំ ១៩៦៩

៥. អវកាសយានិក Ed White ថតដោយមេបញ្ជាការ Jim McDivitt កាល​ពី​ខែ​មិថុនា​ឆ្នាំ ១៩៦៥

៦. យាន Curiosity ថតរូបខ្លួនឯងកាល​ពីថ្ងៃ​ទី ៥ខែសីហាឆ្នាំ ២០១៥ នៅលើភពអង្គារ

៧. ការត្រួតពិនិត្យនៅបន្ទប់ពិសោធន៍របស់ណាសា

៨. ភពផែនដីថតពីអាប៉ូឡូទី ១៧ ខណៈពេលធ្វើដំណើរទៅកាន់ឋានព្រះចន្ទ

ប្រភព៖ CNN ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់
អត្ថបទពេញនិយម