• 2019-10-02 02:04:52
  • ព័ត៌មាន

រន្ធត់ណាស់! បាត់ខ្លួនយ៉ាងហោច ៦នាក់ ក្រោយបាក់ស្ពានស្ដែងៗនៅតៃវ៉ាន់ (មានវីដេអូ)

  • 2019-10-02 02:04:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ពាន​ខ្ពស់​បំផុត​មួយ​នៅ​ឆ្នេរ​ភាគ​ខាង​កើត​ទីក្រុង​តៃវ៉ាន់ បាន​បាក់​កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ​ដែល​បណ្ដាល​ឲ្យ​ឡាន​ដឹក​ប្រេង​មួយ​គ្រឿង​ធ្លាក់​ទៅ​លើ​ទូក​នៅ​ខាង​ក្រោម​ស្ពាន។

យោង​តាម​ភ្នាក់​ងារ​ជួយ​សង្គ្រោះ​ជាតិ​ឲ្យ​ដឹង​ថា មនុស្ស​យ៉ាង​ហោច ៦​នាក់​បាន​ជាប់​ខ្លួន​នៅ​ក្នុង​ទូក​មួយ ខណៈ​ពេល​ដែល​មនុស្ស ១០​នាក់​ផ្សេង​ទៀត​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ដោយ​ក្នុង​នោះ ៦​នាក់​រង​របួស​ធ្ងន់។ ស្ពាន​នេះ បាន​បាក់​កាល​ពី​វេលាម៉ោង ៩:៣០​នាទី​ព្រឹក​នៅ​តំបន់ Nanfangao ជា​ឆ្នេរ​នេសាទ​ដែល​មាន​មនុស្ស​ច្រើន​កុះ​ករ។ ក្រោយ​កើត​ហេតុ ឧទ្ធម្ភាគចក្រ​កង​ទ័ព​អាកាស, ទូក​នេសាទ និង​ទាហាន​ជាង ៦០​នាក់​ទៀត​រួម​ទាំង​អ្នក​មុជ​ទឹក បាន​ទៅ​ដល់​កន្លែង​ដើម្បី​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​ដែល​កំពុង​ជាប់​ខ្លួន​ក្នុង​ទូក។ យ៉ាង​ណា​មិញ​ ចំពោះ​មូលហេតុ​ពិត​ប្រាកដ​ដែល​បណ្ដាល​ឲ្យ​មាន​ការ​បាក់​ស្ពាន​នេះ នៅ​មិនទាន់ត្រូវ​បាន​គេ​ដឹង​នៅ​ឡើយ​ទេ ខណៈ​ដែល​ការ​ស៊ើប​អង្កេត​កំពុង​ធ្វើ​ឡើង​បន្ដ។

ជាមួយ​គ្នា​​ដែរ ប្រធានាធិបតី​តៃវ៉ាន់​អ្នក​ស្រី Tsai Ing-Wen សង្ឃឹម​ថា​គ្រប់​ស្ថាប័ន​ពាក់​ព័ន្ធ​ទាំង​អស់ និង​ខិត​ខំ​ព្យាយាម​តាម​ដែល​អាច​ទៅ​រួច​ដើម្បី​ជួយ​សង្គ្រោះ​មនុស្ស និង​រក្សា​ចំនួន​អ្នក​ស្លាប់​និង​របួស​ឲ្យ​ទាប​បំផុត៕

សូមទស្សនាវីដេអូខាងក្រោម ៖

ប្រភព៖ Scmp ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់
អត្ថបទពេញនិយម