• 2019-10-02 06:51:35
  • ព័ត៌មាន

មកមើល អគារខ្ពស់ជាងគេបំផុតនៅឆេក រាងដូចកប៉ាល់ កំពុងទាក់ទាញការចាប់អារម្មណ៍ខ្លាំង

  • 2019-10-02 06:51:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គម្រោង​អគារ​ខ្ពស់​កម្ពស់ ១៣៥ម៉ែត្រ នឹង​ក្លាយ​ជា​អគារ​ខ្ពស់​ជាង​គេ​បំផុត​ក្នុង​ទីក្រុង Prague នៃ​សាធារណរដ្ឋ​ឆេក ប្រសិន​បើ​វា​ត្រូវ​បាន​ទទួល​ការ​អនុញ្ញាត​ឲ្យ​សាង​សង់​ដោយ​អាជ្ញាធរ។ រចនា​ឡើង​ដោយ​លោក David Cerny និង​ស្ថាបត្យករ Tomas Cisar អគារ the Top Tower នឹង​ផ្ដល់​ជូន​នូវ​ទស្សនីយភាព​ពី​លើ​ទីក្រុង​ទាំង​មូល​ជាមួយ​នឹង​ជណ្ដើរ​យន្ដ​ខាង​ក្រៅ​អគារ។ លើស​ពី​នេះ​ទៀត វា​នឹង​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ជួល​ដល់​កន្លែង​ស្នាក់​នៅ និង​ការិយាល័យ​ផ្សេង​ៗ។ ជាមួយ​នឹង​រូប​រាង​ដូច​នឹង​កប៉ាល់ គម្រោង​អគារ​នេះ​អាច​នឹង​ចាប់​ផ្ដើម​សាង​សង់​នៅ​ឆ្នាំ ២០២១ ហើយ​ចំណាយ​រយៈ​ពេល​ប្រមាណ ៣​ឆ្នាំ​ក្នុង​ទំហំ​ទឹក​ប្រាក់​ជាង ៨៤​លាន​ដុល្លារ៕

ខាងក្រោម​នេះ គឺជាអគារខ្ពស់ជាងគេបំផុតនៅឆេក រាងដូចកប៉ាល់ កំពុងទាក់ទាញការចាប់អារម្មណ៍ខ្លាំង ៖

អត្ថបទ ៖ រ័ត្ន

មតិយោបល់
អត្ថបទពេញនិយម