• 2019-10-04 08:14:44
  • ព័ត៌មាន

ដឹងរឿង​ទាក់ទងនឹង​ឃាតកម្មកាប់​ជនរងគ្រោះបីកំណាត់នៅ​កំពង់សោម​

  • 2019-10-04 08:14:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ករណី​សម្លាប់​​បុរសជនជាតិ​ចិន​ម្នាក់​ និង​កាប់ជា​បី​កំណាត់​រួច​យកទៅ​បោះ​ចោល​នៅ​កន្លែង​ផ្សេង​គ្នានោះ​​ត្រូវ​សមត្ចកិច្ច​ឲ្យ​ដឹងថា​ជា​ការណី​សម្លាប់គិត​ទុក​មុន និង​រៀបចំគម្រោង​សម្លាប់។

កាលពី​ថ្ងៃទី១ ខែ​តុលា ឆ្នាំ២០១៩ កន្លងទៅនេះ​នៅ​វេលា​ម៉ោង​ប្រហែលជា​៩​ព្រឹក ប្រ​ជា​ពល​រដ្ឋ​បាន​រាយការណ៍​ទៅ​សមត្ថកិច្ចពីការ​ប្រ​ទះឃើញ​សាក​សព​មិន​ស្គាល់​អត្ត​សញ្ញាណ​ដែល​ត្រូវគេ​អារ ក និង​ចាក់​លើ​ដង​ខ្លួន​ជា​ច្រើន​កាំបិត រួម​ទាំង​កាត់ជា​កំណាត់​ៗផង​។

(រូបភាព៖ ផ្សព្វផ្សាយ អប់រំ ស្នងការដ្ឋាននគរបាល ខេត្ត ព្រះសីហនុ)

នៅ​ថ្ងៃនេះ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហនុ​តាម​រយៈហ្វេស​ប៊ុក​របស់​ខ្លួន​បាន​បញ្ជាក់ថាអ្នក​ស្លាប់ខាង​លើជា​ជនជាតិ​ចិន​ឈ្មោះWu Chenghui ភេទប្រុស​កើត​ឆ្នាំ១៩៩៥ មុខរបរជាអ្នក​ប្តូរ​ប្រាក់។

ស​មត្ថកិច្ច​ឲ្យដឹងថា​ជនរងគ្រោះ​បាន​ទាក់ទងជន​សង្ស័យ​ដែលជា​ជនជាតិ​ចិន និងជា​អ្នក​រកស៊ី​ប្តូរ​ប្រាក់​ដូចគ្នា​ដើម្បី​យក​ប្រាក់យ័ន​ចិន​ប្តូរជា​ប្រាក់​ដុល្លារ​អាម៉េរិក​​សរុ​ប​ចំនួន​ប្រាំពីរ​ម៉ឺន​ដុល្លារ នៅ​ហាង​របស់​ជន​សង្ស័យ​។

បើតាម​សមត្ថកិច្ច ជនសង្ស័យ​បាន​សារភាព​ថានៅ​យប់ថ្ងៃទី​៣០ ខែ​កញ្ញា វេលាម៉ោង​៥ល្ងាច ជន​រង​គ្រោះ​បានទៅ​កាន់​ហាង​ជនសង្ស័យ​នៅ​សង្កាត់៤ ក្នុង​ក្រុង​ព្រះ​សីហនុ និងបានវេរ​ប្រាក់​ចិន​ទៅ​ឲ្យ​ជន​សង្ស័យ​ដើម្បីប្តូរ​ជា​ប្រាក់​ដុល្លារ។

​សមត្ថកិច្ចបន្ត​​ទៀតថា​ក្រោយ​វេរ​លុយ​រួច​ជនសង្ស័យ​ក៏បាន​​យក​កាំបិត​កាប់ និង​ចាក់​​សម្លាប់ជន​រងគ្រោះ និង​បាន​កាត់​សាកសពជនរងគ្រោះជា​បី​កំណាត់​វេច​ដាក់​ក្នុ​ង​ភួយ​ និង​ស្បោង​ខ្មៅ​ដើម្បី​យក​ទៅ​បោះ​ចោល​នៅ​ម៉ោង១ រំលង​អធ្រាត្រ​ចូលថ្ងៃទី១ ខែតុលា ឆ្នាំ២០១៩នៅ​បី​កន្លែង​ផ្សេង​គ្នា​។

បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន និង​កំពុង​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់​ការ​តាមនីតិវិធី​បន្ត​ទៀត៕

អត្ថបទ៖ ទូច សុខា

មតិយោបល់
អត្ថបទថ្មី