• 2019-10-16 07:49:06
  • ព័ត៌មាន

សប្បាយអស់ស្ទះ! ពិព័រណ៍សាច់អាំងនៅបាត់ដំបង កន្ទ្រាក់អារម្មណ៍ទាំងតារាល្បី ស្រីស្អាត ប្រុសសង្ហារមកកុះករតែម្ដង

  • 2019-10-16 07:49:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃទី ១១ ១២ និង ១៣ តុលា ២០១៩ កន្លងទៅនេះ Coke Food Fest ដែលជាពិព័រណ៍សាច់អាំងធំបំផុត បានរៀបចំរួចមកហើយនៅឯមុខផ្សារទំនើបបុរីថ្មី ក្រុងបាត់ដំបង។ ក្នុងរយៈពេល ៣ ថ្ងៃជាប់គ្នានេះ កម្មវិធីបានទាក់ទាញអតិថិជនជាង ៣ ម៉ឺននាក់ឲ្យចូលរួមរីករាយភ្លក់អាហារឆ្ងាញ់ៗ និងកម្មវិធីកម្សាន្តហូរហែពីតារាល្បីៗមកបង្កើនភាពរីករាយ ដល់អ្នកចូលរួម។

រឹតតែរំភើបជាងនេះ អ្នកលក់អាហារគ្រប់ស្តង់ បង្ហាញអារម្មណ៍ និងទឹកមុខសប្បាយរីករាយ ព្រោះពួកគាត់លក់ដាច់គ្រប់តូប ខណៈអ្នកចូលរួមសុទ្ធតែពេញចិត្តជាមួយអាហារឆ្ងាញ់ៗទាំងនោះ។

លើសពីនោះ ក្រៅពីញ៉ាំអាហារឆ្ងាញ់ៗជាច្រើនមុខហើយ អតិថិជនក៏បានចូលរួមលេងល្បែងកម្សាន្ត ជាច្រើនប្រភេទព្រមទាំងយករង្វាន់ពី កូកា-កូឡា យ៉ាងច្រើនសន្ធឹកសន្ធាប់ទៀតផង។

បើចង់ដឹងពីថាសកម្មភាពសប្បាយខ្លាំងប៉ុណ្ណា មកទស្សនារូបភាពក្រោមនេះ

អត្ថបទ៖ សុខុន សុម៉ាភាវី

មតិយោបល់
អត្ថបទពេញនិយម