- 2019-10-17 06:12:00
- ព័ត៌មាន
កម្មវិធីវោហាស័ព្ទសាធារណៈលំដាប់អន្តរជាតិ Ignite ធ្វេីនៅទឹកដីអង្គរលេីកដំបូង
- 2019-10-17 06:12:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្មវិធីវោហាស័ព្ទសាធារណៈលំដាប់អន្តរជាតិ Ignite ធ្វេីនៅទឹកដីអង្គរលេីកដំបូង
ចន្លោះមិនឃើញ
Ignite Cambodia នឹងប្រារព្ធធ្វើព្រឹត្តិការណ៍ Ignite Siem Reap ជាលើកដំបូងលើ ទឹកដីបេតិកភ័ណ្ឌអង្គរ នាថ្ងៃទី១៩ ខែតុលា ខាងមុខនេះ នៅផ្សារហេរីថេក (The Heritage Walk) ចាប់ពីម៉ោង ១ ដល់ ៥រសៀល។
យោងតាមប្រសាសន៏របស់ លោក សុខហ៊ី ដែលជាសហស្ថាបនិកនៃ Ignite Cambodia បានអោយដឹងថាគោលបំណងដែលនាំកម្មវិធីនេះមកកម្ពុជាគឺចង់ពង្រឹងសមត្ថភាព និង ទំនុកចិត្តលើខ្លួនឯងរបស់ប្រជាជនគ្រប់រូបតាមរយៈការនិយាយជាសាធារណៈ និង ផ្តល់ ឱកាសអោយយុវជន និងកូនខ្មែរទាំងអស់អាចឡើងចែករំលែកពីគំនិតល្អៗនានា ទៅ សាធារណៈជនទាំងឡាយ។ ប្រធានបទមានពាក់ព័ន្ធទៅនឹងវិស័យអប់រំ ការលើកទឹកចិត្ដ ការចែករំលែកអំពីភាពជោគជ័យ ក្ដីស្រមៃ និងគោលដៅរបស់ខ្លួន។
ចំនុចពិសេសរបស់កម្មវិធី Ignite Siem Reap គឺ វាគ្មិននីមួយៗ ត្រូវធ្វើបទបង្ហាញ ក្នុង រយៈពេល ត្រឹមតែ ៥នាទី និងស្លាយ (Slide) ចំនួន ២០។ ចំនុចនេះគឺ តម្រូវអោយ វាគ្មិននីមួយៗមានការត្រៀមរៀបចំខ្លួនយ៉ាងល្អ និងមានកំរិតពិបាកខ្ពស់។ អាស្រ័យហេតុនេះ វាគ្មិនទទួលបានបទពិសោធថ្មី ដែលជួយអោយពួកគាត់អាចគ្រប់គ្រង ពេលវេលាក្នុង ការធ្វើបទបង្ហាញអោយបានល្អ។
កម្មវិធីនេះមានការចូលរួមពីសំណាក់វាគ្មិនចំនួន ៨ រូបមកពីគ្រប់ស្ថាប័ន ដែលនឹង ចែក រំលែកនូវបទពិសោធ និងចំណេះដឹងរបស់ខ្លួន ក្នុងនោះមានវាគ្មិនកិត្តិយសដូចជា លោក អ៊ុង សុឆិកា (ប្រធាននៃ Bancassurance ធនាគារកាណាឌីយ៉ា) លោក ហ៊ីងភិត វង្សរដ្ឋាយុទ្ធ (និស្សិតអនុបណ្ឌិត នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ) លោក ប៊ូ ជុំសម្បត្តិបុត្រ (ស្ថាបនិកនៃ Anagata) កញ្ញា គឹម ឌីណា (អ្នកនិពន្ធ) កញ្ញា ថង វណ្ណវរលក្ខណ៍(បុគ្គលិកជាន់ខ្ពស់ខាងផ្នែកវប្បធម៌ និងទំនាក់ទំនងបុគ្គលិក) កញ្ញា ឆរដ្ឋ ឆឡេតា (សហគ្រិន) កញ្ញា អៀង លីនដា (សហស្ថាបនិករបស់ LIFE Group) និងលោក ឃឿន រតនៈ (និស្សិតថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ ប៊ូរ៉ាផា)។
online៖ http://bit.ly/IgniteSR ឬសួរព័ត៌មានតាមទូរស័ព្ទ ០៨១ ៩៦១៧៧៧ | ០៧០ ៥៩៦៤១៥ | ០៩៨ ៩០១៣៩៦ ឬ ទទួលបានព័ត៌មានថ្មីៗ ដោយចូលទៅកាន់ទំព័រ ហ្វេសប៊ុករបស់កម្មវិធីនេះដែលមានឈ្មោះថា Ignite Cambodia ៕