• 2019-11-06 04:14:23
  • ព័ត៌មាន

ទឹកឃ្មុំសង្គ្រោះសត្វព្រៃ មានការគាំទ្រខ្លាំងពីអតិថិជន​ឈរលើគោលការណ៍​៣ សំខាន់ៗ

  • 2019-11-06 04:14:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យីហោទឹកឃ្មុំធម្មជាតិ មានឈ្មោះថា ទឹកឃ្មុំសង្គ្រោះសត្វព្រៃ ឬជាភាសាអង់គ្លេសហៅថា Honey Save Wildlife ដែលជាផលិតផលក្នុងស្រុកមួយកំពុងពង្រីកទីផ្សារបានយ៉ាងលឿនដោយឈរលើគោលការណ៍ ៣យ៉ាង ផ្ដល់ភាពកក់ក្ដៅដល់អតិថិជន។ តើកត្តាទាំង ៣យ៉ាងនេះមានអ្វីខ្លះ?

ឆ្លើយតបនឹងសំណួរនេះ លោក ស៊ន ឌីប៉ង់ នាយកប្រតិបត្តិទីផ្សារ របស់អង្គការសង្គ្រោះសត្វព្រៃ SCW បានប្រាប់ Sabayថា ដោយទឹកឃ្មុំសង្គ្រោះសត្វព្រៃបានផ្តោតលើគោលការណ៍រកស៊ីចំនួន៣សម្រាប់ឈរជើងនៅលើទីផ្សារ៖

- គោលការណ៍ទី០១៖ យើងធានាថាជាផលិតផលពិត

- គោលការណ៍ទី០២៖ យើងផ្តោតលើគុណភាពដើម្បីទំនុកចិត្ត និងធានាលើបរិមាណផ្គត់ផ្គង

- គោលការណ៍ទី០៣៖ ហើយមានតម្លៃសមរ្យ ប្រសិនជាប្រៀបធៀបនឹងទីផ្សារបច្ចុប្បន្នគឺមានតម្លៃទាបជាងគេ។

ដោយមានភាពខ្លាំងទាំង៣ចំណុចខាងលើនេះ ទឹកឃ្មុំធម្មជាតិ បានទទួលស្គាល់ពីអតិថិជន កើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ហើយចំនួនអ្នកចិញ្ចឹមឃ្មុំ សម្រាប់ធ្វើជាអាជីវកម្មក៏មានច្រើនផងដែរ។ លោក ស៊ន ឌីប៉ង់ និយាយ។

ប្រភពដដែលបានបញ្ជាក់ប្រាប់ Sabay ថា យីហោទឹកឃ្មុំនៅក្នុងស្រុកមួយនេះ ទើបតែបង្កើតឡើងនៅក្នុងឆ្នាំ២០១៨ប៉ុណ្ណោះ ប៉ុន្តែអាចក្តាប់ចំណែកទីផ្សារយ៉ាងធំនៅក្នុងប្រទេស ដោយមានតំណាងចែកចាយប្រមាណជាង ៥០០ទីតាំង ទូទាំងរាជធានី-ខេត្ត និងអាចដាក់លក់នៅលើទីផ្សារសរុបប្រមាណជាង៧ពាន់លីត្រ ថែមទៀតផង។

ដោយឃើញពីសក្កដានុពលនៃទឹកឃ្មុំធម្មជាតិ និងតម្រូវការឥតឈប់ឈរផងនោះ លោក ស៊ន ឌីប៉ង់ បានឲ្យដឹងថា៖ «យើងមានយុទ្ធសាស្រ្តពង្រីកទីផ្សារបន្ថែមទៀត ដោយចង់បង្កើនតំណាងអ្នកចែកចាយបន្ដឲ្យកាន់តែច្រើនឡើង ដើម្បីលើកកម្ពស់គុណភាពផលិតផលក្នុងស្រុកផង និងផ្ដល់ទីផ្សារការងារដល់សហគមន៍ផង»។

តើនរណាខ្លះអាចក្លាយជាតំណាងចែកចាយផលិតផលទឹកឃ្មុំធម្មជាតិមួយនេះ? គ្រប់គ្នាអាចក្លាយជាតំណាងចែកចាយទឹកឃ្មុំធម្មជាតិ ជាពិសេស នៅតាម ម៉ាត ភោជនីយដ្ឋាន ហាងទំនើប និងសណ្ឋាគារជាដើម។ មួយទៀតអ្នកទូទៅក៏អាចយកទៅលក់បន្ដដោយមិនចាំបាច់ប្រើប្រាស់ដើមទុន ហើយលក់បានចំណេញភាគរយ ពីទឹកឃ្មុំសង្គ្រោះសត្វព្រៃ (Honey Save Wildlife)។ នេះជាការលើកឡើងរបស់ លោក ស៊ន ឌីប៉ង់ នាយកប្រតិបត្តិទីផ្សារ របស់អង្គការសង្គ្រោះសត្វព្រៃ SCW។

គួរបញ្ជាក់ថា នៅក្នុងឆ្នាំ២០១៨ យីហោទឹកឃ្មុំមួយនេះ បានសហការជាមួយនឹងសហគមន៍ ដែលមានសមាជិកសរុបចំនួន ៦០គ្រួសារ និងកាលពីពេលថ្មីៗនេះ មានសមាជិកកើនឡើងដល់ ១៩០គ្រួសារ ក្រោមជំនួយឧបត្តមពី Johanniter International Assistance និងអនុវត្តន៏ដោយ អង្គការសង្គ្រោះសត្វព្រៃ (SCW) ។

ហើយក្នុងមួយរដូវ អាចផលិតទឹកឃ្មុំបានរាប់ពាន់លីត្រសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងត្រៀមប្រកួតប្រជែងជាមួយនឹងទឹកឃ្មុំនាំចូលក្នុងដើមឆ្នាំ២០២១។ សម្រាប់ព័ត៌មានបន្ថែមអាចទាក់ទងទៅកាន់

  • លេខទូរស័ព្ទ៖ 081 944 777 / 031 3333 031 ៕
  • Facebook Page : https://www.facebook.com/SaveCambodiasWildlife/
  • Website : https://www.cambodiaswildlife.org/our-work/social-business/honey/
  • Address : #6Eo, St. 570, Sangkat Boeung Kak 2, Tuol Kork, Phnom Penh

ទស្សនា​វីដេអូ៖

អត្ថបទ៖ Sponsored

មតិយោបល់
អត្ថបទថ្មី