• 2019-11-09 01:30:00
  • ព័ត៌មាន

ជឿអត់? ទាល់តែមាននិស្ស័យ ទើបបានឃើញសាគូរ៉ាពណ៌ផ្កាឈូកស្អាតបំផុតនៅជប៉ុនជិតរីកហើយ

  • 2019-11-09 01:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

និយាយ​ដល់​ផ្កា​សាគូរ៉ា​ពណ៌​ផ្កាឈូក អ្នក​ច្បាស់​ជា​គិត​ដល់​ប្រទេស​ជប៉ុន​មុនគេ។ ទោះ​អាច​មាន​ដុះ​នៅ​ប្រទេស​ផ្សេង​មែន តែ​មាន​តែ​នៅ​ជប៉ុន​ប៉ុណ្ណោះ​ដែល​មាន​ផ្កាសាគូរ៉ា​ពណ៌​ផ្កា​ឈូក​ធំ​ៗ​ស្រស់​ស្អាត​ដាច់​គេ។ ​លាយ​ឡំ​នឹង​អរិយធម៌ និង​វប្បធម៌ដ៏​ផូរផង់​របស់​ជនជាតិ​ជប៉ុន​ផង​នោះ ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរ​ទូទាំង​ពិភពលោក​ មិនចំពោះ​តែ​កម្ពុជា​ទេ​ដែល​ចង់​ទៅ​គយគន់​ដោយ​ផ្ទាល់​ភ្នែក។

កុំ​ថា​ឡើយ​តែ​ភ្ញៀវ​ទេសចរ​ចង់​ទៅ​លេង​ជប៉ុន ដើម្បី​បាន​ឃើញ​ផ្កា​សាគូរ៉ា​ពណ៌​ផ្កា​ឈូក​នេះ សូម្បី​ជន​ជាតិ​ជប៉ុន​ផ្ទាល់​ក៏​រំភើប​ចង់​ឃើញ​វា​ដែរ ព្រោះ​គេ​មាន​ជំនឿ​ថា​បាន​ឃើញ​ផ្កា​សាគូរ៉ា​​ពណ៌​ផ្កា​ឈូក នឹង​នាំ​មក​នូវ​ភាព​រីករាយ​ដល់​ជីវិត។ ដូច្នេះ​ហើយ​ទើប​គេ​តែង​រៀប​ចំ​នូវ​ពិធី​បុណ្យ​ផ្កា​សាគូ​រ៉ា​ពណ៌​ផ្កា​ឈូក Cherry Blossom Festival នៅរៀង​រាល់ខែ​កុម្ភៈ​ដែល​ជា​រដូវ​ផ្កា​នេះ​ចាប់​ផ្តើម​រីក។

តែ​ចង់​ទៅលេង​ជប៉ុន​ផ្ដិត​យក​រូបភាព​ដ៏​ស្រស់​ស្អាត​ជាមួយ​ផ្កាសាគូរ៉ា​ពណ៌​ផ្កា​ឈូក​នេះ គឺ​មានតែ​ប្រមាណ ២សប្តាហ៍​ប៉ុណ្ណោះ ​ក្នុង​មួយ​ឆ្នាំ (ពេលរីកពេញ)​ គឺ​រវាង​សប្តាហ៍ទី៤ នៃខែកុម្ភៈ រហូត​ដល់​ដើម​ខែ​មីនា​។ ហើយ​ចាប់​ពី​ចុងខែមីនា ដល់​ ដើមខែមេសា​ ​គឺ​ចូល​ដល់​រដូវ​ផ្កា​សាគូរ៉ា​ពណ៌​ស​វិញ​ម្តង តែមិន​ស្រស់​ស្អាត​ខ្លាំង​ដូច​ផ្កា​សាគូរ៉ា​ពណ៌​ផ្កា​ឈូក​ឡើយ។

ឥលូវ​នេះ​អ្នក​ក៏​អាច​ទៅ​រីករាយ​គយគន់  និង​ថត​រូប​លេង​លំហែ​អារម្មណ៍​ជាមួយ​ផ្កាសាគូរ៉ា​ពណ៌​ផ្កាឈូក​ជាង​ ៨០០០ដើម​តាម​ដង​ទន្លេ Kawazu ក្នុង​ពិធី​បុណ្យ​ហាណាមីនៅ​ប្រទេស​ជប៉ុន​ដោយ​ផ្ទាល់​បាន​ដែរ តាមរយៈ​កញ្ចប់​ដើរ​កម្សាន្ត​របស់​ក្រុមហ៊ុនទេសចរណ៍ World Friend Tours តែ​មួយ​គត់​។

ចង់​ទៅ​ឃើញ​សម្រស់​សាគូរ៉ា​ពណ៌​ផ្កា​ឈូក​អត់ ? សម្រេច​ចិត្ត​ទៅ ទាន់​ឥលូវ​នេះ  World Friend Tours កំពុង​មាន​ប្រូម៉ូសិន​ពិសេស​សម្រាប់ការចុះឈ្មោះជា​គ្រួសារ​ចាប់ពី ៤នាក់ឡើងទៅ នឹង​បញ្ចុះតម្លៃ ៥០ដុល្លារ​ក្នុង​ម្នាក់ ​(តែ ៣ គ្រួសារ ឬ ១២កៅ​អី​ដំបូង​ប៉ុណ្ណោះ)។

សម្រាប់​ព័ត៌មាន​លម្អិត​ទាក់ទង​នឹង​កម្មវិធី​ដើរ​កម្សាន្ត​ផ្សេងៗ និង​តម្លៃ​របស់​ [World Friend Tours] សូម​ទាក់ទង ៖

  • លេខ​ទូរសព្ទ ៖ 078 2222 03 / 069 66 99 88
  • ហ្វេសប៊ុកផេក ៖ World Friend Tours

កន្លែង​ស្អាតៗ​ត្រូវ​ដើរ​​​​មាន​ច្រើន​រាប់​មិន​អស់​ តែ​បើ​បាន​ទៅ​ជប៉ុន​លេង​តែ​ប៉ុន្មាន​ថ្ងៃ នា​ខែ​កុម្ភៈ​ខាង​មុខ​នេះ កុំ​រំលង​ប៉ុន្មាន​កន្លែង​ពិសេស​ទាំង​នេះ​ឲ្យ​សោះ ដូច​ជា៖

១. ត្រាំ​ទឹក​ក្តៅ​ ONSEN ក្នុង​រដូវ​ត្រជាក់

ការ​ត្រាំ​ទឹក​ក្តៅ​ធម្មជាតិ ក៏​ជា​បទពិសោធន៍​ដ៏​ល្អ​បំផុត​មួយ​ដែល​នៅ​ជប៉ុន​ក្នុង​រដូវរងា។​ Onsen (អនសិន) ឬ Japanese Hot Spring ​គឺ​ជា​ទឹក​ក្តៅ​ពី​ធម្មជាតិ ដែល​ត្រូវ​បាន​បូម​ពី​ស្រទាប់​ខាង​ក្រោម​នៃ​ផែនដី ​ដែល​កន្លែង​ខ្លះ​ដល់​រាប់​រយ​ម៉ែត្រ​ពី​ក្នុង​ដី​ឯណោះ ព្រោះថា​ប្រទេស​ជប៉ុន​សំបូរ​ទៅ​ដោយ​ភ្នំ​ភ្លើង​ចាស់ៗ ហើយ​ទឹក​ក្តៅ​នោះ​លាយ​ឡំ​ជាមួយ​ជាតិ​រ៉ែ​ធម្មជាតិ​នេះ អាច​ជួយ​​​ដល់​សម្រស់ និង សុខភាព។

ត្រាំ​ទឹក​ក្តៅ​ ONSEN ក្នុង​រដូវ​ត្រជាក់

២. ជិះ​ស្គី​នៅ​ចង្កេះ​ភ្នំហ្វូជី

ជិះ​ស្គី​នៅ​ចង្កេះ​ភ្នំហ្វូជី

៣. រីករាយជាមួយទេសភាព​នៅ Mishima Sky Walk ជា​ស្ពាន​យោល​ខ្សែ​កាប​វែង​ជាងគេ​របស់​ហ្វូជី

Mishima Sky Walk

៤.បេះ​ផ្លែ​ស្តូ្របឺរី​ជប៉ុន​ដ៏​ក្រអូប​ផ្អែមឆ្ងាញ់

ជីវភាព​អ្នក​ចម្ការ​ជប៉ុន​ពិត​ជា​គួរ​ស្ញប់​ស្ញែង គេ​និយម​ដាំ​​​ដំណាំ​ផ្លែ​ឈើ​តាម​រដូវ​នៅ​ជុំវិញផ្ទះ ហើយ​ខ្លះ​ក៏​មាន​ជា​ចម្ការ​ធំៗ​រៀង​ឆ្ងាយ​ពី​ផ្ទះ មើល​ទៅ​សែន​មនោរម្យ ​ស្ងប់ស្ងាត់ និង​ស្រស់​បំព្រង។​ សម្រាប់​​ខែ​កុម្ភៈ​នេះ​ ​ជា​រដូវ​ផ្លែ​ស្តូ្របឺរី។ ដូច្នេះ​អ្នក​នឹង​អាច​ស្រង់​ក្លិន​ក្រអូប​នៃ​ផ្លែ​​ស្តូ្របឺរី​ដ៏​ផ្អែម​ឆ្ងាញ់​ អាច​ដើរ​កម្សាន្ត​ក្នុង​ចំការ​​ស្តូ្របឺរី​ ហើយ​ថែម​ទាំង​អាច​ញុំា​ផ្លែ​​ស្តូ្របឺរី​​ជប៉ុន​ស្រស់​ៗ​មួយ​ចម្អែត​ថែម​ទៀត។

បេះ​ផ្លែ​ស្តូ្របឺរី​ជប៉ុន​

៥. ប៉ូហ្វេ​ជើង​ក្តាម​វែង ចម្អិន​បែប​ជប៉ុន និង​ម្ហូប​ប្រពៃណី​ជាច្រើ​មុន​ទៀត

ប៉ូហ្វេ​ជើង​ក្តាម​វែង ចម្អិន​បែប​ជប៉ុន និង​ម្ហូប​ប្រពៃណី​ជប៉ុន

៦. កម្សាន្ត​នៅ​ទី​ក្រុង​តូក្យូ សបភីង​ទំនិញ​ប្រេនៗ នៅ​វិថី Ginza

៧. ព្រះវិហារ​ធំដ៏ល្បីឈ្មោះ Asakusa ជាវត្ត​ព្រះពុទ្ធសាសនាដ៏ស្រសស្អាត និង​វិថី Nakamise

Temple Asakusa
Nakamise street

៨. Tokyo Sky Tree ប៉មខ្ពស់បំផុត​ដ៏ទំនើប​ដាច់គេ​នៅទីក្រុង​តូក្យូ

Tokyo Sky Tree

៩. កម្សាន្ត​នៅ Disneyland

Disneyland ជប៉ុន

១០.​តំបន់ Odaiba រូបសំណាក់សេរីភាព និង​ស្ពានឥន្ធនូ

តំបន់ Odaiba រូបសំណាក់សេរីភាព និង​ស្ពានឥន្ធនូ

ក្រុមហ៊ុន​ទេសចរណ៍ ​World Friend Tours ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ជនជាតិ​ខ្មែរ​ដែល​ធ្លាប់​រស់​នៅ​ប្រទេស​ជប៉ុន​ជាច្រើន​ឆ្នាំ ​មាន​ផ្តល់​ជូន​នូវ​កញ្ចប់​ធួរ​ចាប់​ពី​ប្រភេទ Premium ដែល​រួម​បញ្ចូល​គ្រប់​បែប​យ៉ាង​រួច​ជា​ស្រេច និង សម្រិត​សម្រាំង​បំផុត។ តម្លៃ​ដែល​បាន​ផ្សព្វផ្សាយ គឺ​ជា​តម្លៃ​សរុប​ចុង​ក្រោយ​ដោយ​គ្មាន​ការ​បូក​បន្ថែម​ទៀត​ឡើយ។ ធានា​ទំនុក​ចិត្ត​អតិថិជន​បំផុត​ព្រោះ World Friend Tours ក៏​ជា​​អ្នក​ជំនាញ​​ប្រឹក្សា​យោបល់ និង ផ្តល់​ព័ត៌មាន​យ៉ាង​សុក្រឹត និង​លម្អិត​អំពី​កញ្ចប់​ធួរ​នីមួយ​ៗ ដើម្បី​ធានា​បាន​ថា អតិថិជន​ទទួល​បាន​នូវ​ព័ត៌មាន​ដែល​ពិត ច្បាស់​លាស់ និង ត្រូវ​តាម​រដូវ​នីមួយ​ៗ​ក្នុង​ប្រទេស​ជប៉ុន។

ចង់​បាន​ការ​ប្រឹក្សា​អំពី​កម្មវិធី​ដំណើរ​កម្សាន្ត​ប្រទេស​ជប៉ុន​ ជា​លក្ខណៈ​គ្រួសារ (Family/Private Trip)​,ដំណើរ​កម្សាន្ត​ប្រចាំ​ឆ្នាំ (Outing Trip/Annual Trip), ដំណើរ​កម្សាន្ត​លើក​ទឹក​ចិត្ត​បុគ្គលិក ភ្នាក់ងារ​ចែក​ចាយ (Staff Trip/Incentive Trip) សូម​ទាក់​ទង​លេខ៖ 069 66 99 88 (Smart) និង 078 2222 03 (Cellcard)៕

អត្ថបទ៖ លីដា

មតិយោបល់