• 2019-11-19 12:48:25
  • ព័ត៌មាន

៣ ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍ មាន​ទីតាំង​លើ​កោះ​តែ​មួយ

  • 2019-11-19 12:48:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាស៊ីអាគ្នេយ៍ ចែក​ចេញ​ជា​​ទីតាំង​ភូមិសាស្ត្រ​ចំនួន ២ គឺ អាស៊ីអាគ្នេយ៍​ដី​គោក និង​អាស៊ីអាគ្នេយ៍​ដី​កោះ ដោយ​ចែក​គ្នា​ម្នាក់ ៥ប្រទេស (ដី​គោក ៥ប្រទេស និង​ដី​កោះ​ ៥ប្រទេស)។ ទីតាំង​ដី​កោះ​នេះ មាន​កោះ​រាប់​ពាន់ រាប់​ម៉ឺន ដែល​លាត​សន្ធឹង​ចាប់​ពី​មហាសមុទ្រ​ឥណ្ឌា រហូត​ដល់ មហាសមុទ្រ​ប៉ាស៊ីហ្វិក។

ចំណោម​កោះ​ទាំង​នោះ មាន​កោះ​មួយ ដែល​ជា​ទីតាំង​ប្រទេស​ចំនួន ៣ នៃ​អាស៊ីអាគ្នេយ៍។ កោះ​នោះ​គឺ កោះ​ប័រណេអូ ដែល​ជា​ជម្រក​របស់ ប្រទេស​ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និង​ប្រ៊ុយណេ។

ប្រទេស​ឥណ្ឌូណេស៊ី កាន់​កាប់​ដែន​កោះ​នេះ​ច្រើន​ជាង​គេ ដោយ​គ្រប់គ្រង​នៅ​ភាគ​ខាង​ត្បូង ដែល​មាន​ឈ្មោះ​ថា កាលីម៉ាន់តាន់។ រី​ឯ​ប្រទេស​ម៉ាឡេស៊ី​ និង​ប្រ៊ុយណេ ចែក​គ្នា​កាន់កាប់​កោះ​ប័រណេអូ​ខាង​ជើង​។

រដ្ឋ​របស់​សហព័ន្ធ​ម៉ាឡេស៊ី​ចំនួន ៣ ដែល​មាន​ទីតាំង​នៅ​ខាង​ជើង​កោះ​ប័រណេអូ​គឺ សាបា សារ៉ាវ៉ាក់ និង​លូបាន។ រដ្ឋ​ទាំង​បី​នេះ ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ​ថា ម៉ាឡេស៊ី​ខាង​កើត។

ចំណែក​ឯ​ទឹកដី​ប្រ៊ុយណេ​ទាំង​មូល​មាន​ទីតាំង​នៅ​ខាង​ជើង​កោះ​នេះ។

កោះ​ប័រណេអូ មាន​សក្ដានុពល​យ៉ាង​ខ្លាំង​ ទាំង​ប្រព័ន្ធ​ជីវចម្រុះ ក៏​ដូច​ជា​រ៉ែ​មួយ​ចំនួន​ដូច​ជា ប្រេងកាត និង​ឧស្ម័ន​ធម្មជាតិ​ផង​ដែរ៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់
អត្ថបទថ្មី