- 2019-11-22 02:06:27
- ព័ត៌មាន
រឿងសង្វេគមួយកើតចំពោះគ្រួសារអ្នករត់ម៉ូតូឌុបនៅឥណ្ឌូនេស៊ីពេលខ្វះលុយបង់ថ្លៃពេទ្យ
- 2019-11-22 02:06:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងសង្វេគមួយកើតចំពោះគ្រួសារអ្នករត់ម៉ូតូឌុបនៅឥណ្ឌូនេស៊ីពេលខ្វះលុយបង់ថ្លៃពេទ្យ
ចន្លោះមិនឃើញ
ក្រុមអ្នករត់ម៉ូតូឌុបជាច្រើននាក់បានសម្រុកចូលមន្ទីរពេទ្យរដ្ឋមួយក្នុងទីក្រុងPandang ប្រទេសឥណ្ឌូនេស៊ី បន្ទាប់ពីខាងមន្ទីរពេទ្យមិនអនុញ្ញាតឲ្យក្រុមគ្រូសារយកសពទារកអាយុប្រាំមួយខែម្នាក់ទៅធ្វើបុណ្យ បើក្រុមគ្រួសារមិនបង់ថ្លៃព្យាបាល។
ក្នុងជំនឿសាសនាឥស្លាមអ្នកស្លាប់ត្រូវយកទៅធ្វើបុណ្យភ្លាមបន្ទាប់ពីទទួលមរណភាព។ ក្រុមគ្រួសារសពទារកត្រូវខាងត្រូវមន្ទីរពេទ្យប្រាប់ឲ្យបង់ប្រាក់ថ្លៃព្យាបាលជាង១៧០០ដុល្លារជាមុន ទើបអាចយកសពកូនចេញបាន។ ឪពុកសពទារកខាងលើជាអ្នករត់ម៉ូតូឌុប ហើយមិត្តរួមការងាររបស់លោកបាននាំគ្នាមកតវ៉ានៅមន្ទីរពេទ្យ និងបានសម្រុកចូលក្នុងមន្ទីរពេទ្យដើម្បីយកសពទារកខាងលើដើម្បីយកទៅធ្វើបុណ្យ។
នៅប្រទេសឥណ្ឌូនេស៊ីធ្លាប់មានរឿងបង្ខាំងទុកទារកទើបកើតមិនឲ្យចេញពីមន្ទីរពេទ្យជាច្រើនករណីមកហើយដរាបណាក្រុមគ្រួសារអាចរកប្រាក់មកបង់ថ្លៃព្យាបាលបានទើបអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។
ម្ដាយសពទារកខាងលើបានឲ្យដឹងថា៖ «ខាងមន្ទីរពេទ្យចង់ឲ្យយើងបង់ថ្លៃព្យាបាល ហើយដំណើរការរត់ឯកសាររដ្ឋបាលស៊ីពេលយូរ នាំឲ្យអ្នករត់ម៉ូតូឌុបខឹង ហើយពួកគេក៏បានសម្រុកចូលយកសពកូនខ្ញុំទាំងបង្ខំ»។ ក្រោយហេតុការណ៍នេះ ខាងមន្ទីរពេទ្យបានចេញមុខសុំទោសនឹងថាមិនអាចមានហេតុការណ៍បែបនេះកើតឡើងទៀតទេ។
ខាងមន្ទីរពេទ្យនិយាយថា៖ «មន្ទីរពេទ្យទើបបានដឹងពីស្ថានភាពគ្រួសារខាងលើនៅពេលដែលពួកគេបានដាក់ឯកសារទៅកាន់មន្ត្រីរបស់យើង ហើយយើងជាមន្ទីរពេទ្យរដ្ឋ យើងមិនដែលសួរអ្នកជំងឺថាមានប្រាក់បង់ថ្លៃព្យាបាលឬអត់នោះទេ»៕