- 2019-11-29 08:42:39
- ព័ត៌មាន
មនុស្សតម្រង់ជួរព្រោងព្រាត ចាំទិញ Starbucks ឡើងហៀរហាង នៅខេត្តព្រះសីហនុ ម្សិលមិញ
- 2019-11-29 08:42:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មនុស្សតម្រង់ជួរព្រោងព្រាត ចាំទិញ Starbucks ឡើងហៀរហាង នៅខេត្តព្រះសីហនុ ម្សិលមិញ
ចន្លោះមិនឃើញ
កាលពីថ្ងៃទី ២២ វិច្ឆិកា ២០១៩ កន្លងទៅនេះ Starbucks Cambodia បានបើកដំណើរការសាខាដំបូងបង្អស់ក្នុងក្រុងព្រះស៊ីហនុ គឺ Starbucks សាខាផ្សារទំនើប FURI Times Square ដែលជាសាខាទី២០ ហើយត្រឹមឆ្នាំ ២០១៩ នេះ។ ថ្ងៃសម្ពោធនេះ គឺមានអ្នកគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់មកតម្រង់ជួរហូរហែចាំទិញភេសជ្ជៈដ៏ល្បីមួយនេះ។
សាខាថ្មីនេះ មិនត្រឹមតែផ្តល់ជូននូវភេសជ្ជៈ និងអាហារឆ្ងាញ់ៗ ជាច្រើនមុខប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកន្លែងសម្រាប់អតិថិជនសម្រាកលំហែ និងទទួលបានបទពិសោធន៍ដ៏ពិសេស។ នាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន Starbucks Cambodia លោក ប៉ោ លីម មានប្រសាសន៍ថា៖ “Starbucks តែងតែព្យាយាមនាំយកបទពិសោធន៍ដែលថ្មី ដើម្បីបំពេញតម្រូវការអតិថិជនរបស់យើង។ ស្របគ្នានេះដែរ យើងនឹងបន្តពង្រីកសាខារបស់យើង ដើម្បីឲ្យអតិថិជននៅក្រៅទីក្រុងភ្នំពេញមានភាពងាយស្រួល និងអាចរីករាយជាមួយនឹងភេសជ្ជៈ និងអាហារដែលពួកគេចូលចិត្ត"។
លើសពីនេះ លោកបន្តថា៖ «យើងមានកិត្តិយស និងត្រៀមខ្លួនជាស្រេចក្នុងការបម្រើជូននូវកាហ្វេដ៏ឈ្ងុញឆ្ងាញ់ពីដៃគូឆុងកាហ្វេរបស់យើងដែលពោរពេញដោយក្តីស្រលាញ់ និងចំណេះដឹង។ សាខាដ៏ស្រស់ស្អាត និងដំបូងគេបង្អស់ក្នុងក្រុងព្រះសីហនុមួយនេះនឹងក្លាយជាកន្លែងសម្រាប់ជួបជុំនិងទំនាក់ទំនងជាមួយនឹងអារម្មណ៍ស្រស់ស្រាយក្នុងទីក្រុងឆ្នេរសមុទ្រដ៏ស្រស់បំព្រងមួយនេះ។»