• 2019-12-02 08:31:00
  • ព័ត៌មាន

ស្រីស្អាតជាអ្នកលក់អនឡាយល្បីម្នាក់ប្រកាសសម្ពោធជាផ្លូវការផលិតផលអាហារបំប៉ន Apple Detox

  • 2019-12-02 08:31:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ក្រុមហ៊ុន Vega Natural Co.,Ltd បានឯកភាពគ្នាចុះកិច្ចអនុស្សរណៈយោគយល់គ្នា ជាមួយនឹងក្រុមហ៊ុន HKPL Trading Co., Ltd ក្នុងការនាំចូលផលិផលមកចែកចាយនៅកម្ពុជា ហើយក៏ប្រកាសដាក់លក់ជាផ្លូវផលិតផលអាហារបំប៉ន Apple Detox មានគុណភាពនិងសុវត្ថិភាព។

អ្នកស្រី សាន សុខខេង ដែលជាសហគ្រិននារីវ័យក្មេងម្នាក់នៃក្រុមហ៊ុន HKPL Trading Co. LTD បានថ្លែងឱ្យដឹងថា ផលិតផលអាហារបំប៉ន Apple Detox អត្ថប្រយោជន៌ដូចជា ទី១. បន្សាបជាតិពុលល្អបំផុតសម្រាប់ក្បាលពោះរាបស្មើ។ ២. វិធីសម្រកទំងន់ ។ ៣. មិនមានផលប៉ះពាល់ ។ ៤. រាងកាយមានរាងស្អាត ៥. ជួសជុលសុខភាពរបស់អ្នក ៦. ជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារ។ ភាពជឿជាក់និងពិនិត្យច្បាស់លាស់លើដៃគូរបស់អ្នកស្រី ទើបអ្នកស្រីសម្រេចចុះកិច្ចព្រមព្រៀងជាមួយភាគីថៃ ធ្វើការនាំចូលផលិតផលនេះមកដាក់លក់ក្នុងទីផ្សារស្រុកខ្មែរ ក៏ដូចជាលក់លើអនឡាយ។ អ្នកស្រីភាពសប្បាយរីករាយ និងសង្ឃឹមថា ការសហការគ្នារវាងក្រុមហ៊ុនទាំងពីរ នឹងទទួលបានជោគជ័យបន្ថែមទៀត។

ជាមួយគ្នានោះក្នុងនាមជាអ្នករកស៊ីលើវិស័យអនឡាញអ្នកស្រី សាន សុខខេង ក៏បានបង្ហាញពីការគាំទ្រ ចំពោះច្បាប់អាជីវកម្មអនឡាញរបស់កម្ពុជា ព្រោះការបង្កើតឲ្យមានច្បាប់ថ្មីនេះនឹងជួយយ៉ាងច្រើន ដល់អ្នករកស៊ីលើវិស័យនេះណាជាមនុស្សត្រឹមត្រូវទទួលបានការពារ។ អ្នកស្រីបានលើកឡើងថា ជារឿងល្អនៅពេលដែលច្បាប់ អាជីវកម្មអនឡាញនេះ ហើយនេះជារឿងល្អសម្រាប់ក្រុមហ៊ុននាងខ្ញុំ ដែលមានច្បាប់ទម្លាប់ត្រឹមត្រូវ មួយវិញទៀតល្អបំផុត សម្រាបអតិថិជន ដែលជាវយកទៅប្រើប្រាស់ ដោយទទួលបានគុណភាពពិតប្រាកដ។

កម្មវិធី ចុះអនុស្សរណៈយោគយល់គ្នារវាងក្រុមហ៊ុន Vega Natural Co.,Ltd និងក្រុមហ៊ុន HKPL Trading Co., Ltd ក្នុងការនាំចូលផលិផលមកចែកចាយនៅកម្ពុជា ធ្វើឡើងដោយវត្តមាននិងជាសាក្សីពី ប្រធានការិយាល័យតំណាងពាណិជ្ជកម្មខេត្តសៀមរាបខេត្តសៀមរាបប្រទេសកម្ពុជា លោកស្រី Jiranan Wongmongkol និង លោក សាំបុរៈ ព្រុំប្រាប អនុប្រធានអនុប្រធាននិងជាប្រធានគណៈកម្មាធិការសម្របសម្រួលខ្សែសង្វាក់និងគណៈកម្មាធិការសម្របសម្រួលពាណិជ្ជកម្មថៃនាវាដឹកជញ្ជូនជាតិ (TNSC)៕

អត្ថបទ ៖ រ័ត្ន

មតិយោបល់