• 2019-12-09 06:27:04
  • ព័ត៌មាន

មកស្គាល់ ប្រទេសពីរ មាន​ព្រំដែនវែងជាងគេបំផុតក្នុងពិភពលោក ប្រវែងជិត ១ម៉ឺនគីឡូម៉ែត្រ

  • 2019-12-09 06:27:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រំដែន​អន្តរជាតិ គឺ​ជា​កន្លែង​ខណ្ឌ​ចែក​ទឹក​ដី​រវាង​ប្រទេស២ ដែល​ប្រទេស​ខ្លះ​មាន​ព្រំ​ដែន​អន្តរជាតិ​វែង ឯ​ប្រទេស​ខ្លះ​មាន​ខ្លី និង​ប្រទេស​ខ្លះ​ទៀត​មាន​ព្រំដែន​ជាប់​សមុទ្រ។ ចំពោះ​ព្រំ​ដែន​អន្តរជាតិ​វែង​បំផុត គឺ​ខណ្ឌ​ចែក​អធិបតេយ្យ​រវាង​​សហរដ្ឋអាមេរិក និង​កាណាដា ដែល​មាន​ប្រវែង​ដល់​ទៅ ៨៨៩៣​គីឡូម៉ែត្រ។

សហរដ្ឋ​អាមេរិក មាន​ផ្ទៃ​ដី​សរុប ៩ ១៤៧ ៥៩០គីឡូម៉ែត្រ​ក្រឡា ជា​ដែន​ដី​ធំ​បំផុត​លំដាប់​ទី៤ លើ​ពិភពលោក។ ចំណែក​ប្រទេស​កាណាដា មាន​ផ្ទៃ​សរុប ៩ ៩៨៤ ៦៧០​គីឡូម៉ែត្រ​ក្រឡា ជា​ដែនដី​លំដាប់​ទី២។ ប្រទេស​ទាំង​២ មាន​ព្រំ​ប្រទល់​ជាប់​គ្នា ៥៥២៥​ម៉ាយ ស្មើ​នឹង ៨៨៩៣​គីឡូម៉ែត្រ ដែល​ជា​ប្រវែង​ព្រំ​ប្រទល់​អន្តរជាតិ​ដ៏​វែង​បំផុត​លើ​ពិភពលោក។

ប្រទេស​កាណាដា មាន​ព្រំ​ប្រទល់​ដែន​គោក ជាប់​តែ​សហរដ្ឋអាមេរិក​ប៉ុណ្ណោះ ក្រៅ​ពី​នេះ​ជា​ព្រំ​ដែន​ទឹក​ជាប់​សមុទ្រ។ ចំណែក​សហរដ្ឋអាមេរិក គឺ​ជាប់​ប្រទេស២ គឺ​កាណាដា និង​ប្រទេស​ម៉ិកស៊ីកូ។ ព្រំ​ដែន​លាត​សន្ធឹង​តាម​រដ្ឋ១២ របស់​​សហរដ្ឋ​អាមេរិក ជាមួយ​ខេត្ត៧ របស់​ប្រទេស​កាណាដា៕

ប្រភព៖ indy100 ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់
អត្ថបទពេញនិយម