• 2020-01-02 02:02:39
  • ព័ត៌មាន

មកស្គាល់ ទីក្រុងទាំង ១០ ប្រជាជនស្ត្រេសខ្លាំងជាងគេលើលោក មានក្រុងមួយនៅអាស៊ាន

  • 2020-01-02 02:02:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ការ​សិក្សា​លើ​ក្រុង​ប្រមាណ៥០០ ដោយ​ផ្ដោត​លើ បរិស្ថាន ចរាចរណ៍ សន្តិសុខ របៀប​រស់​នៅ ចំណូល​ប្រចាំ​ថ្ងៃ និង​ស្ថានភាព​សុខភាព គេហទំព័រ Zipjet បាន​រក​ឃើញ​ក្រុង១០ ដែល​ប្រជាជន​ស្ត្រេស​ខ្លាំង​បំផុត ហើយ​ក្នុង​នោះ​ក្រុង​មានីល របស់​ប្រទេស​ហ្វីលីពីន ក៏​មាន​ក្នុង​ចំណាត់​ថ្នាក់​អាក្រក់​នេះ​ដែរ។

ក្រុង​ម៉ានីល

ចំណាត់​ថ្នាក់​ក្រុង​ដែល​ប្រជាជន​ស្ត្រេស​ខ្លាំង​បំផុត​ទាំង១០៖

១០. ក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន

៩. ក្រុង​ញូដេលី ប្រទេស​ឥណ្ឌា

៨. ក្រុង​ការ៉ាឈី ប្រទេស​ប៉ាគីស្ថាន

៧. ក្រុង​ដាកា ប្រទេស​បង់ក្លាដេស

៦.ក្រុង​តេអេរ៉ង់ ប្រទេស​អ៊ីរ៉ង់

៥. ក្រុង​កៃរ៉ូ ប្រទេស​អេហ្សីប

៤. ក្រុង​ដាការ ប្រទេស​សេណេហ្គាល់

៣. ក្រុង​ឡាកូស ប្រទេស​នីហ្សេរីយ៉ា

២. ក្រុង​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន

១. ក្រុង​បាដាដ ប្រទេស​អ៊ីរ៉ាក់

ចំណាត់ថ្នាក់​ក្រុង ប្រជាជន​ស្រ្តេស​ខ្លាំងបំផុត

ចំពោះ​រាជធានី​ភ្នំពេញ ជាប់​ចំណាត់​ថ្នាក់​លេខ៩២ រាប់​ពី​ក្រុង​ដែល​ប្រជាជន​មាន​ស្ត្រេស​តិច​បំផុត ក្នុង​ចំណោម ១៥០​ក្រុង​ដែល​មាន​ទិន្នន័យ​គ្រប់​គ្រាន់​សម្រាប់​វាយ​តម្លៃ។ ចំពោះ​ក្រុង​ដែល​ប្រជាជន​មាន​ស្ត្រេស​តិច​បំផុត ភាគ​ច្រើន​ស្ថិត​ក្នុង​ទ្វីប​អឺរ៉ុប ហើយ​ក្រុង​ដែល​មាន​ចំណាត់​ថ្នាក់​ល្អ​ជាង​គេ គឺ​ស្ទូតកាត របស់​ប្រទេស​អាល្លឺម៉ង់។

ចំណាត់ថ្នាក់រាជធានីភ្នំពេញ

ប្រភព៖ Reuters ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់