- 2020-02-04 02:42:28
- ព័ត៌មាន
មើលវីដេអូនេះ ទើបដឹងថាចិនខ្លាំងប៉ុណ្ណាដែលអាចសង់មន្ទីរពេទ្យមួយ ត្រឹមពេល ១០ថ្ងៃ
- 2020-02-04 02:42:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មើលវីដេអូនេះ ទើបដឹងថាចិនខ្លាំងប៉ុណ្ណាដែលអាចសង់មន្ទីរពេទ្យមួយ ត្រឹមពេល ១០ថ្ងៃ
ចន្លោះមិនឃើញ
មន្ទីរពេទ្យថ្មីឈ្មោះថា Huoshenshan ត្រូវបានសាងសង់ឡើងត្រឹមរយៈពេល ១០ថ្ងៃប៉ុណ្ណោះនៅក្នុងទីក្រុង Wuhan ដោយប្រើប្រាស់គ្រឿងចក្រច្រើនគ្រឿង និងកម្មកររាប់ពាន់នាក់ធ្វើការទាំងយប់ទាំងថ្ងៃ។ មន្ទីរពេទ្យទំហំ ២៥ ០០០ ម៉ែត្រការ៉េនឹងអាចទទួលអ្នកជំងឺបាន ១ ពាន់នាក់ ដោយមានគ្រែចំនួន ១ ពាន់។ បុគ្គលិកពេទ្យចំនួន ១ ៤០០នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យថ្មីនេះ ដើម្បីព្យាបាលអ្នកជំងឺឆ្លងកូរ៉ូណាវីរុស។ មន្ទីរពេទ្យបានចាប់បើកទ្វារដំណើរការកាលពីថ្ងៃទី ៣ខែមករា ខណៈដែលចំនួនអ្នកឆ្លងវីរុសកូរ៉ូណាសរុប កើនដល់ ២០ ៤៣៨ ករណីហើយ និងអ្នកស្លាប់កើនដល់ ៤២៥នាក់បើគិតត្រឹមថ្ងៃអង្គារសប្ដាហ៍នេះ៕
ខាងក្រោមនេះ គឺជាវីដេអូដែលចិនសង់មន្ទីរពេទ្យមួយ ប្រើពេលត្រឹមតែ ១០ថ្ងៃប៉ុណ្ណោះ ៖