• 2020-02-20 03:17:44
  • ព័ត៌មាន

គួរឲ្យសរសើរ! អាមេរិកបញ្ជូនឧបករណ៍ការពារ ១៦តោន ទៅឲ្យចិនប្រយុទ្ធកូរ៉ូណាវីរុស

  • 2020-02-20 03:17:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋាភិបាលក្រុងប៉េកាំងឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ពុធ​ថា ខ្លួន​បាន​ទទួល​សម្ភារ​ជាង ១៦​តោន​ពី​សហរដ្ឋអាមេរិក​ដែល​មាន​ដូច​ជា​ម៉ាស់ និង​ឧបករណ៍ការពារផ្សេងទៀត។

អ្នកនាំពាក្យក្រសួងការបរទេសលោក Geng Shuang បាននិយាយថាប្រទេសចិនសង្ឃឹមថាសហរដ្ឋអាមេរិកនឹងផ្តល់ជំនួយ ១០០ លានដុល្លារដែលធ្លាប់បានសន្យាកាលពីថ្ងៃទី ៨​ខែកុម្ភៈ ដើម្បីជួយចិនទប់ទល់នឹងការផ្ទុះឡើងកូរ៉ូណាវីរុស។ លោក Geng បានមានប្រសាសន៍ថា “ ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺនេះ ប្រទេសទាំងអស់ចាំបាច់ត្រូវតែចូលរួម។ យើងសង្ឃឹមថាការបរិច្ចាគ ១០០ លានដុល្លារអាមេរិកដែលក្រសួងការបរទេសសហរដ្ឋអាមេរិកបានសន្យា នឹងធ្វើឱ្យប្រទេសចិននិងប្រទេសដទៃទៀតទទួលបានផ្លែផ្កាឆាប់ៗនេះ។"

គួរ​បញ្ជាក់ថា ការ​ទទួល​ជំនួយ​ពី​អាមេរិក​នេះ បាន​ធ្វើ​ឡើង​ស្រប​ពេល​ដែល​កូរ៉ូណាវីរុស​ដែល​ផ្ទុះ​ឡើង​ដំបូង​ក្នុង​ទីក្រុង Wuhan បាន​សម្លាប់​មនុស្ស ២ ១១៨​នាក់​ហើយ ខណៈ​ពេល​ដែល​មនុស្ស ៧៤ ៥៧៦​នាក់​ផ្សេង​ទៀត​ឆ្លង​ជំងឺ បើគិតមក​ត្រឹម​ពេល​នេះ៕

ប្រភព៖ Scmp ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់
អត្ថបទថ្មី