- 2020-03-20 02:04:34
- ព័ត៌មាន
មិនលើកលែង! រកឃើញសមាជិកសភាអាមេរិកដំបូងគេបង្អស់ ឆ្លងមេរោគ Covid-19
- 2020-03-20 02:04:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនលើកលែង! រកឃើញសមាជិកសភាអាមេរិកដំបូងគេបង្អស់ ឆ្លងមេរោគ Covid-19
ចន្លោះមិនឃើញ
សមាជិកសភារដ្ឋផ្លរីដា បានក្លាយជាសមាជិកសភាអាម៉េរិកដំបូងដែលឆ្លងវីរុសកូវីដ១៩ កាលពីថ្ងៃពុធទី១៨មីនា។
ការិយាល័យរបស់សមាជិកសភា ម៉ារីអូ ឌៀស-បាឡាត(Mario Diaz-Balart)បាននិយាយថា លោកបានជូនដំណឹងថាលោកបានពិនិត្យឃើញមានវីរុសកូវីដ១៩។ សមាជិកសភាមកពីបក្សសាធារណរដ្ឋរូបនេះដែលតំណាងឲ្យប្រជាជនមួយផ្នែកនៃក្រុងម៉ាយអាមី ដើរតាមលំនាំរបស់ចៅហ្វាយក្រុងម៉ាយអាមី លោក ហ្វ្រង់ស៊ីស ស៊ូអារេស ដែលបានប្រកាសកាលពីសប្តាហ៍មុនថាលោកឆ្លងវីរុសកូរ៉ូណា។ ឌៀស-បាឡាត បាននិយាយថា លោកនឹងដាក់ខ្លួននៅដាច់ពីគេនិងធ្វើការចេញពីផ្ទះនៅក្រុងវ៉ាស៊ីនតោន។
គួរបញ្ជាក់ថា បើគិតមកទល់ពេលនេះអាម៉េរិកមានអ្នកឆ្លងកូវីដ១៩ចំនួនជាង៧.៣០០នាក់ និងជាង១១០នាក់ស្លាប់៕