• 2020-04-06 23:00:00
  • ព័ត៌មាន

នាយករដ្ឋមន្ត្រីអង់គ្លេស ដែលឆ្លងជំងឺកូវីដ១៩ កំពុងមានអាការៈរឹតតែធ្ងន់ធ្ងរ

  • 2020-04-06 23:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាមសារព័ត៌មាន BBC បានឲ្យដឹងថា នាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Johnson ត្រូវបានបញ្ជូនទៅព្យាបាលនៅក្នុងបន្ទប់ ICU យ៉ាងយកចិត្តទុកដាក់បំផុត នៅថ្ងៃទីអង្គារ ទី០៧ ខែមេសា នេះ បន្ទាប់ពីអាការៈនៃជំងឺកូវីដ១៩ របស់លោក កាន់តែធ្ងន់ធ្ងរ។

នាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Johnson

នាយករដ្ឋមន្រ្តីអាយុ ៥៥ឆ្នាំរូបនេះ បានទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ St Thomas' Hospital ស្ថិតក្នុងទីក្រុង London កាលពីថ្ងៃអាទិត្យ ក្រោយមានបង្ហាញរោគសញ្ញានៃជំងឺកូវីដ១៩។

បើតាមសេចក្តីថ្លែងការណ៍មួយបានឲ្យដឹងថា “ចាប់តាំងពីល្ងាចថ្ងៃអាទិត្យមក លោកនាយករដ្ឋមន្ត្រី ស្ថិតក្រោមការមើលថែរបស់ក្រុមវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យ បន្ទាប់ពីបង្ហាញចេញរោគសញ្ញានៃវីរុសកូវីដ១៩។ ដោយឡែក នៅរសៀលនេះ អាការៈរបស់លោកនាយករដ្ឋមន្ត្រី បែរជារឹតតែធ្ងន់ធ្ងរទៅៗ ដូច្នេះក៏ត្រូវផ្លាស់ទៅបន្ទប់ ICU វិញតែម្តង”។

ទោះជាយ៉ាងណា សេចក្តីថ្លែងការណ៍ខាងលើនោះបានបន្តថា "លោកនាយករដ្ឋមន្ត្រី កំពុងទទួលការមើលថែយ៉ាងល្អបំផុត ហើយក៏អរគុណដល់បុគ្គលិកសេវាសុខាភិបាលជាតិទាំងអស់ ចំពោះការខិតខំប្រឹងប្រែង និងការលះបង់របស់ពួកគេ”។

គួរឲ្យដឹងថា លោក Boris Johnson បានធ្វើតេស្តវិជ្ជមានចំពោះជំងឺកូវីដ១៩ រយៈពេល ១០ថ្ងៃមកហើយ៕

ប្រភព៖ BBC ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់
អត្ថបទថ្មី