• 2017-12-27 10:14:59
  • សេដ្ឋកិច្ច

ក្រ​សួងថា ទិន្នផល​នេសាទ​ឆ្នាំនេះ កើនឡើងជាងឆ្នាំមុន

  • 2017-12-27 10:14:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រ​សួង​កសិកម្ម​ឲ្យ​ដឹងថា​សម្រាប់​រដូវត្រីចុះ​ឆ្នាំ​នេះ​ទិន្នផល​នេសាទ​មាន​ការ​កើន​ឡើង​បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ​២០១៦។

បើតាម​របាយការណ៍​របស់អគ្គនាយក​រដ្ឋបាល​ជល​ផល លោក អេង ជាសាន ដែលត្រូវ​បាន​ដកស្រង់​មក​ចុះ​ផ្សាយ​លើ​ទំព័រ​ហ្វេសប៊ុក​ឯកឧត្តម រដ្ឋ​មន្ត្រីក្រ​សួង​កសិកម្ម វេង សាខុន នៅ​រសៀល​នេះ បង្ហាញ​ថា​នៅ​ឆ្នាំ២០១៧នេះ​ទិន្នផល​នេសាទមានចំនួន៨៥៦ ២៦៣តោន​ ខណៈឆ្នាំ ២០១៦ មាន​៨០២ ៥០០​តោន ពោល​គឺ​កើន​ឡើង​៦,៧ភាគរយ។

(ត្រីដែលនេសាទបាននៅក្នុង​ឌុក​សំណាញ់/រូបភាព៖ ហ្វេសប៊ុកឯកឧត្តម វេង សាខុន)

បើ​តាម​របាយការណ៍​ដដែល ក្នុង​រយៈពេល​ត្រឹម​កន្លះ​ម៉ោង លទ្ធភាពប្រមូល​ត្រីចម្រុះ​ម្តង​ក្នុងមួយ​ឌុក​សំណាញ់​បានជាមធ្យម​ជាង​មួយតោន ទៅ​ពីរ​តោន។ ក្រ​សួងកសិកម្ម​អំពាវនាវ​ឲ្យ​ប្រ​ជា​កសិករ​ដែល​មានបំណង​ចង់ធ្វើត្រីប្រហុក​ រួសរាន់​មក​ភ្នំពេញ​ និង​ខេត្ត​កណ្តាល​តាមបណ្តោយ​ដងទន្លេសាប​ដើម្បីទិញ​ត្រី​ធ្វើប្រហុក ដោយ​ថា​រយៈពេល​ត្រូវ​ត្រីនេះ​នៅសល់​ប៉ុន្មាន​ថ្ងៃខាងមុខទៀត៕​

អត្ថបទ៖ ទូច សុខា

មតិយោបល់