
- 2018-01-28 07:35:52
- សេដ្ឋកិច្ច
សេដ្ឋីកសិកម្មខ្មែរ ប្រមូលទិញស្វាយកែវរមៀតយកទៅលក់នៅអឺរ៉ុបសាជាថ្មី
- 2018-01-28 07:35:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សេដ្ឋីកសិកម្មខ្មែរ ប្រមូលទិញស្វាយកែវរមៀតយកទៅលក់នៅអឺរ៉ុបសាជាថ្មី
ចន្លោះមិនឃើញ
ថ្មីៗនេះ ក្រុមហ៊ុន KFI ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនម៉ុង ឫទ្ធីគ្រុបបានប្រមូលទិញផ្លែស្វាយកែវរមៀត ពីកសិករ ម្ចាស់ចំការ ដែលមានទីតាំងស្ថិតនៅក្នុងស្រុកត្រាំកក់ ខេត្ត តាកែវ និងបានរៀបចំវេចខ្ចប់ដើម្បីនាំចេញទៅកាន់ប្រទេសបារាំង និងបន្ដការចែកចាយទៅសហគមអ៊ឺរ៉ុប សម្រាប់ឆ្នាំ២០១៧-២០១៨។
នេះគឺជាជើងទី១៥ នៃការដឹកផ្លែស្វាយកែវរមៀតបញ្ជូនតាមជើងយន្តហោះ កាតា QATAR ឆ្ពោះទៅកាន់អឺរ៉ុប ក្នុងនោះទៅកាន់ទីក្រុងប៉ារីស ប្រទេសបារាំង មានចំនួន៦ ប៉ាឡែត ៣៧៨កាតុង ស្មើនឹងបរិមាណផ្លែស្វាយសរុប ២០០០គីឡូក្រាម ហើយទៅប្រទេសរុស្សីផងដែរ នេះគឺជាជើងទី៣ សម្រាប់ប្រទេសរុស្សីដែលមានចំនួន ៨០កញ្ច្រែង ស្មើនឹងបរិមាណផ្លែស្វាយ ១០០០គីឡូក្រាម៕