
- 2018-02-02 08:09:46
- សេដ្ឋកិច្ច
មែនលំៗណា! ស្វាយខ្មែរដឹកទាំងយន្តហោះទៅលក់ក្រៅប្រទេស ឯតម្លៃមិនណយទេ
- 2018-02-02 08:09:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មែនលំៗណា! ស្វាយខ្មែរដឹកទាំងយន្តហោះទៅលក់ក្រៅប្រទេស ឯតម្លៃមិនណយទេ
ចន្លោះមិនឃើញ
នារយៈពេលចុងក្រោយនេះ ការនាំចេញផ្លែស្វាយកែវរមៀតរបស់ក្រុមហ៊ុនឧកញ៉ា ម៉ុង ឫទ្ធី កំពុងត្រូវប៉ាន់ខ្លាំងនៅលើទីផ្សារអឺរ៉ុប។ នៅទីនោះស្វាយមួយគីឡូមានតម្លៃខ្ពស់គួរឲ្យសម្គាល់ ដែលកសិករខ្មែរដឹងរួចប្រាកដជាមានទឹកមាត់មិនខាន។ អ្វីដែលគួរសប្បាយរីករាយនោះគឺស្វាយមួយគីឡូលក់បានតម្លៃ៤,៩៩ អឺរ៉ូ (ប្រហាក់ប្រហែល ២៥ ០០០រៀល) ។
តាមប្រភពពីឧកញ៉ា ម៉ុង ឫទ្ធី បានបង្ហោះថា៖ «ថ្ងៃនេះស្វាយកែវរមៀតដែលជាស្នាដៃរបស់កសិករខ្មែរយើង រួមជាមួយនឹងទង់ជាតិដែលជាអត្តសញ្ញាណជាតិខ្មែរយើង បាននិងកំពុងតែបង្ហាញខ្លួននៅលើទីផ្សារ Grand Frais នៅទីក្រុងប៉ារីស ប្រទេសបារាំង» ។
ដោយឡែកងាកមកមើលតម្លៃផ្លែស្វាយកែវរមៀតនៅក្នុងស្រុកវិញ អ្នកលក់ស្វាយនៅផ្សារដើមគរ ធ្លាប់ឲ្យដឹងថា ស្វាយកែវរមៀតមានតម្លៃខុសគ្នា។ បើស្វាយក្នុងស្រុកមានតម្លៃថ្លៃជាង ប្រហែល៦ ទៅ ៨ពាន់រៀលមួយគីឡូ រីឯស្វាយនាំចូលគឺថោកជាង ប្រមាណ ៤ ទៅ ៥ពាន់រៀលប៉ុណ្ណោះ៕