• 2018-05-03 07:23:55
  • សេដ្ឋកិច្ច

មកស្គាល់ កន្លែងបាញ់គ្រាប់ពិតថ្មីនៅភ្នំពេញ ពិសេសសម្រាប់អ្នកចង់សាកអាវុធធន់ធ្ងន់ (មានវីដេអូ)

  • 2018-05-03 07:23:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cambodia Shooting Range គឺ​ជា​កន្លែង​បាញ់​គ្រាប់​ពិត​ថ្មី​មួយ​នៅ​ទីក្រុង ភ្នំ​ពេញ ផ្ដល់​បទ​ពិសោធន៍​ថ្មី​សម្រាប់​អ្នក​ចង់​សាក​អាវុធ​ធន់​ធ្ងន់។

កន្លែង​បាញ់​គ្រាប់​ពិត​ថ្មី​នេះ ផ្ដល់​ជូន​អាវុធ​ច្រើន​ជម្រើស​តាម​តម្រូវ​ការ​របស់​ភ្ញៀវ​ដូច​ជា AK47, M16, K57, កាំភ្លើង​យន្ត និង M79។ បន្ថែម​ពី​នេះ រួម​បញ្ចូល​ទាំង​អាវុធ​ធន់​ធ្ងន់​ដូច​ជា ត្រយូង​ចេក, RPG II, RPG 7 និង​គ្រាប់​បែក​ដៃ​ផង​ដែរ។ លើស​ពី​នេះ​ទៀត ភ្ញៀវ​ទាំង​អស់​អាច​ជ្រើស​រើស​គោល​ដៅ​បាញ់​ដូចជា បាញ់​ធុង​សាំង, បាញ់​ផ្ទះ ឬ​រថយន្ត​ដែល​មាន​ផ្ទុក​ធុង​សាំង​ជា​ដើម​ជាមួយ​តម្លៃ​ផ្សេង​ៗ​គ្នា។

ចំពោះ​តម្លៃ​វិញ​ គឺ​ខុស​ៗ​គ្នា​អាស្រ័យ​ទៅ​តាម​ប្រភេទ​អាវុធ និង​ចំនួន​គ្រាប់​ក្នុង​មួយ​បង់​ៗ។ ជាក់​ស្ដែង​សម្រាប់​តម្លៃ​នៃ​ការ​បាញ់​មាន​ដូច​ខាង​ក្រោម ៖

  • AK47 និង M16 ៖ មួយ​បង់​មាន ៣០​គ្រាប់​តម្លៃ ៥០ ដុល្លារ
  • K-57 ៖ កន្លះបង់ មាន ៥០ ជុំ តម្លៃ ១២០ ដុល្លារ
  • កាំភ្លើងយន្ត ៖ មួយបង់​ពេញ​មាន ១០០ ជុំ តម្លៃ ២០០ ដុល្លារ
  • RPD ៖ មួយ​បង់​មាន ៥០​គ្រាប់​តម្លៃ ១៥០ ដុល្លារ
  • គ្រាប់បែកដៃ ៖ ១ ជុំ តម្លៃ ១២០ ដុល្លារ
  • M79 ៖ ១ ជុំ តម្លៃ ១២០ ដុល្លារ
  • RPG 7 និង RPG 2 ៖ ១ ជុំ តម្លៃ ៤៦០​ដុល្លារ

សូម​ទស្សនាវីដេអូ​ខាង​ក្រោម ៖

សម្រាប់​ទី​តាំង គឺ​ស្ថិត​នៅ​អាសយដ្ឋាន #118EO តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ ៤ ជិត​ដល់​ផ្លូវ​បំបែក​ផ្លូវ​ទំនប់​កប់​ស្រូវ៕

(http://www.cambodiafirerange.com/contact-us)៕

ប្រភព ៖ cambodiafirerange.com

មតិយោបល់
អត្ថបទថ្មី