• 2018-05-04 07:53:54
  • ព័ត៌មាន

កន្លែងកម្សាន្តថ្មីចែស ១ទៀតនៅសៀមរាប ចង់ប្រជែងនឹងតំបន់ Pub Street ?

  • 2018-05-04 07:53:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​សំណង់​អគារ​ថ្មីសន្លាង​មួយ​នៅ​កណ្ដាល​ក្រុង​សៀមរាប​ ​គ្រោង​នឹង​បញ្ចប់​ការ​សាងសង់ និង​បើក​ដំណើរ​ការ​នៅ​ពាក់​កណ្ដាល​ឆ្នាំ​ ២០១៨នេះ​។ ​សំណង់​នេះ ​​ជា​មជ្ឈមណ្ឌល​កម្សាន្ត​បង្កើត​ឡើង​ក្រោម​ការ​បោះ​ទុន​ និង​សាងសង់​ដោយ​កូនខ្មែរ​នោះ​ឈ្មោះ​ថា ​The Heritage Walk ​ដែល​បញ្ចូល​ក្បាច់​ក្បូរ​រចនា​បែប​ខ្មែរ​មួយ​ មាន​មហិច្ឆតា​ប្រមូល​ភ្ញៀវ​ទេសចរ​គ្រប់​ជាតិសាសន៍​ ស្គាល់​ផលិតផល​​ខ្មែរ ដូចជា​កន្លែង​កម្សាន្ត ​និង​កន្លែង​ទទួល​ទាន​អាហារ​ដ៏​សំបូរ​បែប​ជាមួយ​បទ​ពិសោធ​ថ្មី​ដែល​មិន​ធ្លាប់​មាន​ពីមុន​មក។​

​​​​ ​លោក ឃីម ហ្វីណង់ ​នាយក​គ្រប់គ្រង​នៃ​ក្រុមហ៊ុន ​Metro Lifestyle Development ​បាន​សិក្សា​អំពី​ទីផ្សារ​ទេសចរណ៍​នៅ​ខេត្ត​សៀមរាប​នៅ​មានខ្វះ​ចន្លោះ​សម្រាប់​ភ្ញៀវ​ទេសចរ​។ ថ្លែង​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​មួយ លោក​បាន​លើក​ឡើង​ថា ភ្ញៀវទេសចរមកខេត្តនេះ ចន្លោះ ៤ ទៅ ៥​លាន​នាក់ក្នុង​មួយ​ឆ្នាំ តែ​ផលិតផល​សម្រាប់​ទេសចរ​នៅ​មាន​កម្រិត​។

លោកថា៖ «បើ​យើង​ងាក​ទៅ​មើល ​ Pub Street ហាក់​បាញ់​ឆ្ពោះ​ទៅរក​ទីផ្សារ​ណាមួយ​ក្នុង​កម្រិតទាប​ ចំណែក​ទីផ្សារ​កម្រិត​កណ្ដាល​ និង​ខ្ពស់ យើង​ឃើញ​ថា មិន​ទាន់​បាន​បំពេញ​នៅឡើយ​។ ​ការណ៍ ដែល​យើង​ឃើញ​ទីផ្សារ​បែប​នេះ​ វាគឺ​ជា​ឱកាស​សម្រាប់​យើង​បង្កើត​មជ្ឈមណ្ឌល​កម្សាន្ត​បែបនេះ»។

មជ្ឈមណ្ឌល​កម្សាន្ត​នេះ ​ផ្តោត​លើ​បែបផែន​ជីវិត​សម័យ​ថ្មី ដែល​សាងសង់​សំណង់​អគារ​លើ​មាន​ទំហំ​ផ្ទៃដី​ប្រមាណ​ ​១ ​៤០០០ម៉ែត្រការ៉េ និង​មាន​ទីតាំងស្ថិត​ក្នុង​សង្កាត់​ស្វាយដង្គុំ ​ក្បែរទី​សក្ការៈ​ព្រះអង្គ​ចេក​ព្រះ​អង្គចម​។ បើ​តាម​លោក សុខ សុភារៈ ​បុគ្គលិក​ផ្នែក​ទីផ្សារ ​បាន​ប្រាប់ Sabay ថា ​សំណង់​អគារ​ទាំងអស់​ ជា​ការ​រចនាថ្មី​ ដែល​ស្ថាបត្យករ​បាន​បញ្ចូល​​ទម្រង់​បែប​ខ្មែរ​សុទ្ធសាធ​។

​សូម​ទស្សនា​សំណង់​អគារ​មួយ​នេះ​ទាំង​អស់​គ្នា៖​​​​

​​

អត្ថបទ៖ ស៊ិន សាវ៉េត

រូបភាពផ្ដល់ឲ្យ

មតិយោបល់