- 2018-05-07 04:20:16
- ព័ត៌មាន
មានទៅអន់អី! កាហ្វេមកពីមណ្ឌលគិរី បានពានធំនៅស្វីសផង អង់គ្លេសផង
- 2018-05-07 04:20:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មានទៅអន់អី! កាហ្វេមកពីមណ្ឌលគិរី បានពានធំនៅស្វីសផង អង់គ្លេសផង
ចន្លោះមិនឃើញ
ក្រុមហ៊ុន MK កាហ្វេមណ្ឌលគិរី បានពានរង្វាន់គុណភាពអន្តរជាតិ ២០១៨ (CENTURY INTERNATIONAL QUALITY ERA AWARD 2018) កាលពីខែមេសា នៅទីក្រុងហ្សឺណែវ ស្វីស ស្ដីពីការគ្រប់គ្រងសង្វាក់ផលិតកម្ម ដោយមានការចូលរួមពីបណ្ដាប្រទេស ១៣២ ។
លើសពីនេះ MK កាហ្វេមណ្ឌលគិរី ក៏ទទួលបានពានរង្វាន់មកុដមាសអន្តរជាតិ ២០១៧ (International Quality Crown Award 2017) ពីចក្រភពអង់គ្លេស កាលពីខែវិច្ឆិកា ២០១៧ ផងដែរ។
លោក យន់ ធន អគ្គនាយក MK កាហ្វេមណ្ឌលគិរី បាននិយាយថា ស្របពេលដែលប្រជាជនគ្រប់រូបកំពុងមានការព្រួយបារម្ភទៅលើចំណីអាហារ ពិសេសកាហ្វេនេះ ការដែលបានពានបន្ថែម អាចនឹងផ្ដល់សេចក្ដីទុកចិត្តកាន់តែខ្លាំងលើផលិតផលប្រកបដោយគុណភាព គ្មានការក្លែងបន្លំ និងជាកាហ្វេធម្មជាតិ។
លោក យន់ ធន បានបន្ថែមថា៖ "សម្រាប់ខ្ញុំ នេះជាមោទកភាពសម្រាប់កម្ពុជា ពិសេសក្រុមហ៊ុនយើង ហើយនេះជាការផ្ដល់ទំនុកចិត្តយ៉ាងសំខាន់ទៅដល់អតិថិជន ដែលនិយមចូលចិត្តកាហ្វេយើងនៅទូទាំងប្រទេស ក៏ដូចជាអតិថិជននៅក្រៅប្រទេសផងដែរ"។
MK កាហ្វេមណ្ឌលគិរី ជាក្រុមហ៊ុនផលិតកាហ្វេក្នុងស្រុក ហើយផលិត និងចែកចាយកាហ្វេជាច្រើនប្រភេទក្នុងប្រទេសកម្ពុជា រួមទាំងនាំចេញទៅបរទេស ដូចជា រុស្ស៊ី ថៃ កូរ៉េ ជប៉ុន ចិន អូទ្រីស អាល្លឺម៉ង់ អាមេរិក និងបណ្ដាប្រទេសមួយចំនួនផ្សេងទៀត៕