
- 2018-06-17 08:15:31
- សេដ្ឋកិច្ច
ប្រទេស១០ កំពុងគ្រប់គ្រងវិស័យភាពយន្តរបស់ពិភពលោក ក្នុងនោះអាស៊ីមាន៤
- 2018-06-17 08:15:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រទេស១០ កំពុងគ្រប់គ្រងវិស័យភាពយន្តរបស់ពិភពលោក ក្នុងនោះអាស៊ីមាន៤
ចន្លោះមិនឃើញ
ឧស្សាហកម្មខ្សែភាពយន្តគឺជាប្រភពចំណូលធំបំផុតមួយនៃសេវាកម្មកម្សាន្តនៅលើពិភពលោក។ ឧស្សាហកម្មនេះផលិតខ្សែភាពយន្តរាប់ពាន់រឿងក្នុងមួយៗឆ្នាំ និង រកលុយបានរាប់ពាន់លានដុល្លារ។ ពិភពហូលីវូដជាឧស្សាហកម្មភាពយន្តដែលរកចំណូលបានច្រើន និង ចំណាស់ជាងគេបំផុតលើពិភពលោក។
ខាងក្រោមនេះគឺជារបាយការណ៍របស់ប្រទសជួរមុខទាំង១០លើវិស័យផលិតខ្សែភាពយន្តរបស់ពិភពលោក ដែលចុះផ្សាយដោយ World Atlas៖
១- សហរដ្ឋអាមេរិក និង ប្រទេសកាណាដា ៖
ឆ្នាំ ២០១៦ ឧស្សាហកម្មខ្សែភាពយន្តនៅសហរដ្ឋអាមេរិក និង កាណាដាបានបង្កើតប្រាក់ចំណូលប្រហែល ១១,៤ ប៊ីលានដុល្លារ ធ្វើឱ្យឧស្សាហកម្មនេះទទួលបានប្រាក់ចំណេញខ្ពស់បំផុតលើពិភពលោក។ ក្រុមហ៊ុនសំខាន់ៗរួមមាន៖ Metro-Goldwyn-Mayer, Paramount Pictures, Fox Century Fox និង AMC
២- ប្រទេសចិន៖
ចិនរកចំណូលបាន ៦,៦ ប៊ីលានដុល្លារ ពីភាពយន្តកាលពីឆ្នាំ ២០១៦។ ចន្លោះឆ្នាំ ២០១៦ និង ២០១៧ ចិនបានផលិតរឿងកុនប្រមាណ ១ ៦១២ រឿង។ Hengdian World Studios គឺជាទីក្រុងផលិតកុនដ៏ធំបំផុត ដែលគេប្រដូចទៅនឹង Hollywood របស់ប្រទេសចិន។
៣ ចក្រភពអង់គ្លេស៖
ឆ្នាំ ២០១៦ ចក្រភពអង់គ្លេសរកចំណូលបាន ៦,៥ ប៊ីលានដុល្លារពីភាពយន្ត ហើយចំណាយការផលិតប្រហែល ២,០៤ ប៊ីលានដុល្លារក្នុង១ឆ្នាំ។ ឧស្សាហកម្មនេះកំពុងទទួលបានការជំរុញដ៏ខ្លាំងពីរដ្ឋាភិបាល តាមរយៈការកាត់បន្ថយពន្ធ ហើយ ក្រុមហ៊ុនដ៏ធំបំផុតគឺ Pinewood Studios ។
៤ ប្រទេសជប៉ុន ៖
កាលពីឆ្នាំ ២០១៦ ជប៉ុនទទួលចំណូលប្រមាណ ២ ប៊ីលានដុល្លារពីការផលិតកុន។ គិតត្រឹមឆ្នាំ ២០១៦ ជប៉ុនមានភាពយន្ត ៣ ៤៧២ ធៀននឹងចិនប្រមាណ ៤០ ០០០ ខ្សែភាពយន្ត។
៥ ប្រទេសឥណ្ឌា៖
ឥណ្ឌារកចំណូលបាន ១,៩ ប៊ីលានដុល្លារ ពីភាពយន្តកាលពីឆ្នាំ ២០១៦។ Bollywood ជាអ្នកផលិតកុនដ៏ធំរបស់ឥណ្ឌា។ មួយរឿងៗត្រូវគេប៉ាន់ប្រមាណថាមានអ្នកទស្សនាដល់ទៅ ៩៦ ០០០ នាក់ បើធៀបទៅនឹងអាមេរិកដែលមានត្រឹម ៧ ៨០០ នាក់។ តែអ្វីដែលកុនឥណ្ឌាខុសពីអាមេរិក ចិន ឬ ប្រទេសផ្សេងទៀតត្រង់ថា ភាពយន្តឥណ្ឌាភាគច្រើនត្រូវបានផលិតទៅជា២០ភាសាសម្រាប់ប្រជាជនក្នុងស្រុកដែលប្រើភាសាចម្រុះដ៏ច្រើនក្នុងប្រទេសមួយនេះ។
ខាងក្រោមនេះគឺជាតារាងប្រទេសទាំង១០ ដែលកំពុងគ្រប់គ្រងវិស័យភាពយន្តរបស់ពិភពលោក៖