- 2018-06-27 09:49:16
- ព័ត៌មាន
ឮគេល្បីថាបិទ? យក្សា កាហ្វេ នៅតែបើក ហើយកែប្រែរសជាតិថ្មី ទិញ១ថែម១ភ្លាម
- 2018-06-27 09:49:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឮគេល្បីថាបិទ? យក្សា កាហ្វេ នៅតែបើក ហើយកែប្រែរសជាតិថ្មី ទិញ១ថែម១ភ្លាម
ចន្លោះមិនឃើញ
ក្រោយដំណើរការបើកសាកល្បងមួយរយៈ ពេលនេះហាងកាហ្វេ យក្សា ចាប់សម្ពោធជាផ្លូវការកាលព្រឹកមិញ ដោយគ្រប់យ៉ាងទាំងការរចនា និងរសជាតិ កាហ្វេ ព្រមទាំងមុខម្ហូប គឺថ្មីទាំងអស់ បន្ទាប់ពីផ្លាស់ប្តូរម្ចាស់អាជីវកម្មថ្មី។
ដើមឡើយហាង យក្សាកាហ្វេ នេះបានបើករួចម្តងមកហើយ ប៉ុន្តែដោយសារមានបញ្ហាខ្លះ ម្ចាស់ហាងមុនសម្រេចប្រកាសបិទទ្វារតែម្តង។ យ៉ាងណាមិញគ្រប់យ៉ាងបានដំណើរការឡើងវិញក្រោយ មានអ្នកវិនិយោគថ្មី បានបណ្តាក់ទុន រៀបចំហាង និងបានផ្លាស់ប្តូររសជាតិផ្សេងពីមុន និងមានបន្ថែមមុខម្ហូប ៣ពេល ទៀតផង។
ក្នុងឱកាសបើកសម្ពោធផ្លូវការកាលពីព្រឹកមិញ អ្នកតំណាងម្នាក់ក្នុងចំណោមអ្នករកស៊ីហ៊ុនគ្នាដើម្បីបើកនិងជួសជុលហាងមួយនេះ លោក ខៀវ ឧត្តម បានឲ្យដឹងថាក្រុមលោកទាំងអស់ គឺសុទ្ធតែជាអ្នកចូលចិត្ត កាហ្វេ និងមានឆន្ទៈដូចគ្នា ដូច្នេះហើយទើបហាងកាហ្វេនេះលេចមុខសារថ្មី។
"មានបងប្អូនមួយចំនួនគាត់បានយល់ច្រឡំថា ហាង កាហ្វេ បានបិទយូរណាស់ហើយ តែមិនអ៊ីចឹងទេ ពួកខ្ញុំបាន ទទួលយកហាងនេះពីម្ចាស់មុន ហើយរក្សាឈ្មោះដដែល តែយកមករៀបចំគ្រប់យ៉ាងសារថ្មីទាំងអស់។ មុននឹងបើកថ្មីនេះក្រុមខ្ញុំបានគិតល្អិតល្អន់ណាស់ ជាក់ស្តែងគ្រាប់កាហ្វេវិញ ពួកយើងយកមកពីប្រទេស កូឡុំប៊ី ហើយមកចម្រាញ់យ៉ាងលម្អិតនៅមន្ទីរពិសោធន៍មួយនៅខ្មែរ ដើម្បីតេស្តឲ្យច្បាស់ថាវាគ្មានសារធាតុគីមី ព្រោះពួកយើងគិតគូរសុខភាពភ្ញៀវខ្លាំងបំផុត"។ នេះបើតាមការបញ្ជាក់ពីលោក ឧត្តម។
ហាង យក្សាកាហ្វេ ក៏មានប្រូម៉ូសិនពិសេសសម្រាប់អ្នកដែលចូលចិត្ត កាហ្វេ និងម្ហូបអាហារឆ្ងាញ់ៗនៅហាងនេះផងដែរ។
កាន់តែពិសេសទៀតនោះព្រឹកមិញ យក្សា កាហ្វេ ផ្តល់ជូនដោយឥតគិតថ្លៃ កាហ្វេ ១០០កែវដំបូងទៀតផ ។ សម្រាប់ព័ត៌មានបន្ថែមទាក់ទងតាមផេគហ្វេសប៊ុកផ្លូវការ ឬតាមអាសយដ្ឋាន និងលេខទូរសព្ទខាងក្រោម៖