• 2018-06-28 08:49:36
  • សេដ្ឋកិច្ច

កាំកុងត្រូល តាមវែកមុខជនបន្លំធ្វើមន្ត្រីទារប្រាក់ពីអ្នកលក់សាំងមិនគ្រប់លីត្រ

  • 2018-06-28 08:49:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគ្គនាយកដ្ឋាន​កាំកុងត្រូល​នៃ​ក្រសួង​ពាណិជ្ជកម្ម​ ប្រតិកម្ម​ចំពោះ​ជន​ខិល​ខូច​មួយ​ចំនួន​ បាន​បន្លំ​ខ្លួន និង​ប្រើប្រាស់​តួនាទី​ជា​មន្ត្រី​កាំកុងត្រូល​ ដើរ​ទារ​ប្រាក់​ម្ចាស់​ស្ថានីយ​ ឬ​ដេប៉ូ​លក់​ប្រេង​ឥន្ធនៈ​ ដោយ​អះអាង​ជា​ថ្នូរ​នឹង​ការ​ជួយ​ដោះស្រាយ​បញ្ហា​ ឬ​សម្រប​សម្រួល​លើ​បាតុភាព​ណាមួយ​ ទាក់​ទិន​ការ​ការ​បិទ​បាំង​លក់​ប្រេង​មិន​គ្រប់​លីត្រ និង​មិន​មាន​គុណភាព។

​​​​ដើម្បី​ទប់ស្កាត់ និង​វែកមុខ​ជន​ខិល​ខូច​ទាំង​នោះ ​អគ្គនាយកដ្ឋាន​កាំកុងត្រូល​ បាន​ប្រកាស​ដល់​ម្ចាស់​ស្ថានីយ​ពី​ប្រតិបត្តិការ​របស់​ខ្លួន​ ពោល​គឺ​មាន​ប្រើប្រាស់​រថយន្ត​មន្ទីរ​ពិសោធន៍​ចល័ត​បំពាក់​ដោយ​ឧបករណ៍​ម៉ាស៊ីន​វិភាគ រួម​ទាំង​ឯកសណ្ឋាន​ការងារ និង​មាន​លិខិត​បេសកម្ម​ត្រឹមត្រូវ​។

ជា​មួយ​គ្នា​នេះ ម្ចាស់​ស្ថានីយ​ ឬ​ដេប៉ូ​ជួប​ករណី​សង្ស័យ​ណា​មួយ អាច​ទំនាក់​ទំនង​សាខា​កាំកុង​ត្រូលរាជធានី-ខេត្ត តាម​រយៈ​លេខ​ទូរសព្ទ​ក្នុង​សេចក្ដី​ប្រកាស​ខាង​ក្រោម​៖​​​​​​​​​​​​​

អត្ថបទ៖ ស៊ិន សាវ៉េត

ប្រភព៖ អគ្គនាយកដ្ឋានកាំកុងត្រូល Camcontrol Directorate-General

មតិយោបល់