- 2018-07-04 02:29:12
- សេដ្ឋកិច្ច
កាន់តែស្រួលហើយ! ធ្វើដំណើរទៅលេងប្រទេសសិង្ហបុរីអាចជិះរថភ្លើងពីកម្ពុជាបាន
- 2018-07-04 02:29:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កាន់តែស្រួលហើយ! ធ្វើដំណើរទៅលេងប្រទេសសិង្ហបុរីអាចជិះរថភ្លើងពីកម្ពុជាបាន
ចន្លោះមិនឃើញ
ថ្លែងក្នុងពិធីដាក់ដំណើរការរថភ្លើងពីពោធិ៍សាត់ ទៅភ្នំពេញ ប្រវែង ៣៨៦ គ.ម ក្រោមអធិបតីឯកឧត្តម ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកញ្ជូន បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី ០៤ កក្កដា ឆ្នាំ ២០១៨ នេះថា ប្រជាជនកម្ពុជាអាចធ្វើដំណើរតាមរថភ្លើងឆ្ពោះទៅដល់ប្រទេសសិង្ហបុរី ដោយមិនបាច់ជិះយន្តហោះនោះទេ។
ឯកឧត្តម ថ្លែងថា ប្រជាពលរដ្ឋចង់ធ្វើដំណើរតាមរថភ្លើងពីកម្ពុជាទៅសិង្ហបុរី អាចជិះរថភ្លើងបន្តពីប្រទេសថៃ ព្រោះថៃខ្សែរថភ្លើងស្រាប់។ ជាមួយគ្នានោះ កម្ពុជាក៏បានកំពុងស្នើខាងថៃ សិក្សាតភ្ជាប់រថភ្លើងរបស់កម្ពុជាទៅសិង្ហបុរីតែម្ដង ដោយមិនបាច់ចាំឲ្យអ្នកដំណើរដូររថភ្លើងនោះឡើយ។
កម្ពុជា និងថៃ កំពុងត្រៀមចុះកិច្ចព្រមព្រៀងដាក់ឲ្យប្រតិបត្តិការតភ្ជាប់ខ្សែរថភ្លើងរវាងប្រទេសទាំងពីរ។ ឯកឧត្តម ថា៖ «ផ្លូវរថភ្លើងភ្ជាប់ព្រំដែនកម្ពុជា-ថៃ ត្រង់ចំណុចប៉ោយប៉ែត យើងបានធ្វើរួចរាល់អស់ហើយ យើងចាំតែមេដឹកនាំប្រទេសទាំងពីរជួបគ្នា និងចុះហត្ថលេខាប៉ុណ្ណោះ»។ ឯកឧត្តម ស៊ុន ចាន់ថុល បញ្ជាក់បន្ថែម។
នៅថ្ងៃទី ០៦ កក្កដា ខាងមុខ តំណាងមន្ត្រីមកពីភាគីថៃនឹងមកចរចាជាមួយឯកឧត្តម ស៊ុន ចាន់ថុល ហើយមិនយូរនោះទេ កិច្ចព្រមព្រៀងនឹងបញ្ចប់ជាផ្លូវការ។ ទន្ទឹមនឹងនោះ នាយករដ្ឋមន្ត្រី លោក ប្រាយុទ្ធ ចាន់អូចារ បានសន្យាថានឹងផ្ដល់ក្បាលរថភ្លើង១ ទូចំនួន៤ ឲ្យកម្ពុជាផងដែរ។
ចុចអានបន្ត៖