• 2018-07-06 09:00:26
  • សេដ្ឋកិច្ច

ច្បាស់ការ! រឿងថៃបន្លំសញ្ញារូប "អង្គរវត្ត" ដើម្បីលក់អង្ករ ពេលនេះជម្រះបញ្ជីរួចរាល់

  • 2018-07-06 09:00:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រសួង​ពាណិជ្ជកម្ម​កន្លង​មក​ថ្មីៗនេះ ​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន ប្រតិកម្ម​ទៅ​ហ្នឹង ​អង្ករ​បរទេស(ថៃឡង់ដ៍) ​បាន​ក្លែង​បន្លំ​ស្លាក​សញ្ញា​ ដោយ​វាយ​បញ្ជាក់​រូប​សញ្ញា​អង្គរ​វត្ត​របស់​កម្ពុជា​លើ​ការ៉ុង​អង្ករ​របស់​ខ្លួន​ និង​វាយ​អក្សរ​ថា "អង្ករ​ក្រអូប​ពិសេស" ដាក់​លក់​នៅ​ទីក្រុង​ម៉ុង​រ៉េ​អាល់ ​ប្រទេស​កាណាដា ធ្វើ​ឲ្យ​អន្តរជាតិ​មាន​ការ​ភ័ន្ត​ច្រឡំ។

រោងចក្រអង្ករនៅប្រទេសថៃ

ករណី​នេះ ក្រសួង​ពាណិជ្ជកម្ម​របស់​កម្ពុជា បានចាត់​វិធានការ​ទាំង​ផ្លូវ​ទូត និង​ផ្លូវ​ច្បាប់។ ឆ្លើយ​តប​នឹង​សំណើ​របស់​កម្ពុជា​ ក្រសួង​ពាណិជ្ជកម្ម​ថៃ ​បាន​ជូន​ដំណឹង​មក​ភាគី​កម្ពុជា​ថា​ ទីប្រឹក្សា​ពាណិជ្ជកម្ម​ថៃ ​ប្រចាំ​ទីក្រុង​តូរ៉ុនតូ​ ប្រទេស​កាណាដា ​បានចុះពិនិត្យ ​និង​រក​ឃើញ​ថា​ មាន​ក្រុមហ៊ុន​លក់​អង្ករ​បាន​កម្មង់​អង្ករ​ពី​ប្រទេស​ថៃ ​ដោយ​ឲ្យ​ច្រក​ក្នុង​ការ៉ុង​ដែល​មាន​ដាក់​រូប​ប្រាសាទ​អង្គរវត្ត​។ ​

ក្រោយ​ត្រួត​ពិនិត្យ​ឃើញ​ដូច​នោះ​ ទីប្រឹក្សា​ពាណិជ្ជកម្ម​ថៃ បាន​ណែនាំ​ក្រុមហ៊ុន​ឱ្យ​បាន​យល់​ពី​ផល​ប៉ះពាល់​ក្នុង​ការប្រើប្រាស់​រូប​ប្រាសាទ​អង្គរវត្ត​ លើ​សំបក​ការ៉ុង​អង្ករ​ថៃ។​ ក្រុមហ៊ុន​នោះ ​បាន​យល់​ព្រម​ឈប់​ប្រើរូប​ប្រាសាទ​អង្គរវត្ត​លើ​សំបក​ការ៉ុង​អង្ករ​ថៃ​ទៀត​ហើយ ​ដោយ​ក្រុមហ៊ុន​នឹង​រចនា​សំបក​ការ៉ុង​ថ្មី​មក​ប្រើប្រាស់​វិញ។

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់