• 2018-07-07 07:45:08
  • ព័ត៌មាន

បណ្តុំរូបភាពគណបក្សនយោបាយ បើកឆាកយុទ្ធនាការបោះឆ្នោត

  • 2018-07-07 07:45:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃទី៧ ខែ​កក្កដា ឆ្នាំ​២០១៨ នេះ​ជា​ការ​ចាប់​ផ្តើម​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត នីតិកាល​ទី៦។ ថ្ងៃ​បើក​ឆាក​នេះ​សង្កេត​ឃើញ​មាន​គណបក្ស​នយោបាយ​ជា​ច្រើន​បាន​ជួប​ជុំ​គ្នា និង​ដង្ហែ​ក្បួន​តាម​ដង​ផ្លូវ​នានា​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ និង​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​យ៉ាងគគ្រឹកគគ្រេង។

ជាក់​ស្តែង​នៅ​រាជធានី​ភ្នំពេញ​ ក្រុម​ការងារ​យើង​បាន​ផ្តិត​យក​រូបភាព​នៃ​​យុទ្ធនាកា​ឃោសនា​រកសំឡេងឆ្នោតថ្ងៃទី១​នេះ របស់គណបក្សនយោបាយចំនួន៣ ។ តើក្បួនដង្ហែមាន​ទិដ្ឋភាពយ៉ាងណា ទស្សនា​បណ្តុំ​រូបភាព​ខាង​ក្រោម​នេះ៖

គណបក្សប្រជាជនកម្ពុជា

គណបក្ស​ហ៊្វុនស៊ិនប៉ិច 

គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ 

គណបក្ស​ខ្មែររួបរួមជាតិ​

យុទ្ធនាការ​ឃោសនា​បោះឆ្នោតជ្រើសតាំង​តំណាងរាស្រ្ដ នីតិកាល​ទី ៦ មាន​រយៈពេល ២១ថ្ងៃ គឺ​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី៧ ដល់​ថ្ងៃ​ទី២៧ ខែកក្កដា ឆ្នាំ២០១៨។ ការ​បោះឆ្នោត​នឹង​ធ្វើ​ឡើង​នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដែលមាន២០គណបក្សចូលរួម៕

អត្ថបទ៖ ដេត ធន្នី

មតិយោបល់
អត្ថបទពេញនិយម