• 2018-07-12 02:36:54
  • ព័ត៌មាន

១ ចំណុច​ខ្លឹម ប្រើ​សេវា​ធនាគារ​ជា​ប្រាក់​រៀល ល្អ​ជាង​ដុល្លារ​ដាច់

  • 2018-07-12 02:36:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្អែក​តាម​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​ធនាគារ​ជាតិ នៃ​កម្ពុជា ក្នុង​ឆ្នាំ ២០១៧ មាន​ការ​ដាក់​បញ្ចូល​ប្រាក់​រៀល​ប្រមាណ ៣,៧ពាន់​លាន​រៀល តាម​រយៈ​ការ​ទិញ​ប្រាក់​ដុល្លារ​មាន​តម្លៃ​សរុប ៩១៥លាន​ដុល្លារ ដោយ​កើន​ឡើង​ប្រមាណ ១១,៤% បើ​ធៀប​នឹង​ឆ្នាំ ២០១៦ ដែល​ជា​ហេតុ​ធនាគារ​ជាតិ គាំទ្រ និង​លើក​ទឹក​ចិត្ត​ធនាគារ​ពាណិជ្ជ​នានា​ផ្ដល់​ផលិតផល និង​សេវាកម្ម​ជា​ប្រាក់​រៀល ជាមួយ​អត្ថប្រយោជន៍​ល្អ​ជាង​ប្រាក់​ដុល្លារ។

ដែល​នេះ​បាន​ន័យ​ថា រាល់​ពេល​អ្នក​ផ្ញើ​លុយ ឬ​ប្រើ​សេវាកម្ម​ផ្សេងៗ​នៅ​ធនាគារ​មួយ​ចំនួន​ជា​ប្រាក់​រៀល នឹង​ទទួល​បាន​អត្ថប្រយោជន៍​ច្រើន​ជាង​ប្រាក់​ដុល្លារ។ ឧទាហរណ៍ សម្រាប់​គណនី​បញ្ញើ​ប្រាក់​រៀល​មាន​កាល​កំណត់ ធនាគារ CIMB ផ្ដល់​អត្រា​ការ​ប្រាក់​រហូត​ដល់ ៦% ខណៈ​ដែល​អត្រា​ការ​ប្រាក់ ជា​ប្រាក់​ដុល្លារ ត្រឹម​តែ ៤% ប៉ុណ្ណោះ។

លោក ហុង ជៀប នាយក​សេវាកម្ម​ហិរញ្ញវត្ថុ​ពាណិជ្ជកម្ម​ធនាគារ CIMB បាន​និយាយ​ថា៖ "ធនាគារ CIMB មាន​មោទនភាព​ក្នុង​ការ​រួម​ចំណែក​លើក​កម្ពស់​ការ​ប្រើប្រាស់​ប្រាក់​រៀល ដោយ​នាំ​យក​ផលិតផល​ធនាគារ​ជា​ប្រាក់​រៀល ទាំង​លើ​ប្រភេទ​កម្ចី និង​ប្រាក់​បញ្ញើ ហើយ​យើង​នឹង​បង្កើន​ការ​ផ្សព្វផ្សាយ​អំពី​សារៈសំខាន់ និង​រួម​ចំណែក​នៃ​ការ​ប្រើប្រាស់​ប្រាក់​រៀល"។

ក្រៅ​ពី​នេះ ប្រតិបត្តិការ​ធនាគារ​មួយ​ចំនួន ដូចជា​ការ​ទូទាត់​ក្នុង​ប្រតិបត្តិការ​អាជីវកម្ម និង​ការ​បង់​ពន្ធ​ជា​ប្រាក់​រៀល​ជាដើម អ្នក​អាច​កាត់បន្ថយ​ចំណាយ​ប្រតិបត្តិការ និង​បង្កើន​ចំណេញ​បាន​ច្រើន បើ​មាន​គណនី​ធនាគារ​ជា​ប្រាក់​រៀល​ស្រាប់ ដោយ​កាត់​បន្ថយ​ហានិភ័យ​ពី​អត្រា​ប្ដូរ​ប្រាក់។

ធនាគារ CIMB ជា​ផ្នែក​មួយ​នៃ CIMB គ្រុប ដែល​ចាប់​ផ្ដើម​ប្រតិបត្តិការ​នៅ​ថ្ងៃ​ទី១៩ វិច្ឆិកា ២០១០ ហើយ​បើក​សាខាពាណិជ្ជ​ទី១ នៅ​ចំ​កណ្ដាល​រាជធានី​ភ្នំ​ពេញ។ បច្ចុប្បន្ន ធនាគារ​មាន​សាខា ១១កន្លែង នៅ​ក្នុង​ខេត្ត​រាជធានី​សំខាន់ៗ​ទាំង​៥ រួម​មាន​ភ្នំពេញ សៀមរាប ព្រះសីហនុ កំពង់ចាម និង​ខេត្ត​បាត់​ដំបង៕

អត្ថបទ៖ វិទូ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី