• 2018-07-27 00:30:00
  • ព័ត៌មាន

បោះឆ្នោតនៅឥណ្ឌា អាចចំណាយពេលរាប់សប្ដាហ៍ដោយសារមូលហេតុ១

  • 2018-07-27 00:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈ​ពេល​ដែល​ឥណ្ឌា​ជា​ប្រទេស​ធំ​បំផុត​មួយ​ក្នុង​ពិភពលោក ការ​បោះ​ឆ្នោត​សកល​ម្ដង​ៗ​អាច​ចំណាយ​ពេល​រហូត​ដល់​រាប់​សប្ដាហ៍។

យោង​តាម​ទិន្នន័យ​របស់​គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​ឥណ្ឌា​ឲ្យ​ដឹង​ថា ​ប្រជាជន​ដែល​មាន​សិទ្ធិ​បោះ​ឆ្នោត​មាន​ចំនួន​រហូត​ដល់ ៨១៤,៥ លាន​នាក់ និង​អាច​បន្ត​កើន​ឡើង​ទៀត។ ហេតុដូចនេះ​ហើយ ដើម្បី​សម្រួល​ដល់​ចំនួន​អ្នក​បោះ​ឆ្នោត​ដ៏​ច្រើន​លើស​លប់​នេះ រដ្ឋាភិបាល​បាន​រៀប​ចំ​ថ្ងៃ​បោះ​ឆ្នោត​ជា​ច្រើន​សប្ដាហ៍ ឬ​អាច​ឈាន​ទៅ​ដល់​ខែ​ទៀត​ផង។

គួរ​ឲ្យ​ដឹង​ថា ការ​បោះ​ឆ្នោត​សកល​កាល​ពី​ឆ្នាំ ២០១៤ កន្លង​ទៅ ប្រជាជន​ឥណ្ឌា​បាន​បោះ​ឆ្នោត​ជ្រើស​រើស​សមាជិក​សភា​ចំនួន ៥៤៣ នាក់ ដែល​ធ្វើ​ឡើង​រយៈ​ពេល ៩ ថ្ងៃ​ដាច់​ដោយ​ឡែក​ពី​គ្នា​ក្នុង​រយៈ​ពេល​ប្រាំ​សប្ដាហ៍​ឯណោះ៕

ចុចអាន ៖

ប្រភព៖ Wikipedia | Mentalfloss ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់