• 2018-07-26 08:46:33
  • សេដ្ឋកិច្ច

មិនយូរទេ! ពលរដ្ឋខ្មែរទៅដើរលេងស្រុកថៃ មិនបាច់ខ្វល់រឿងដូរលុយបាត

  • 2018-07-26 08:46:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធនាគារ​ជាតិ​របស់​កម្ពុជា​ និង​ធនាគារ​កណ្ដាល​របស់​ថៃ កំពុង​សិក្សា​គម្រោង​ប្រើ​ប្រាស់​រូបិយវត្ថុ​​ជាតិ​(ប្រាក់​រៀលខ្មែរ​-ប្រាក់​បាត​ថៃ​) រួម​គ្នា​ តាម​រយៈ​ប្រព័ន្ធ QR Code ដែល​នឹង​បង្ក​ភាព​ងាយស្រួល​បំផុត​សម្រាប់​ការទូទាត់​របស់​ភ្ញៀវ​ទេសចរ​​របស់​ប្រទេស​ទាំង​ពីរ​ និង​ការ​បង្កើន​វិសាលភាព​ដល់​ការ​ផ្ទេរ​ប្រាក់​របស់​កម្មករ​ និង​ការ​ទូទាត់​ក្នុង​ពាណិជ្ជកម្ម​និង​វិនិយោគ​។ ​​​

​គម្រោង​ប្រើ​ប្រាស់​រូបិយ​វត្ថុ​​រួម​គ្នា​នេះ ​តម្រូវ​ឲ្យ​អ្នក​ប្រើ​(សម្រាប់ប្រជាជន​កម្ពុជា​) ត្រូវ​មាន​គណនី​ផ្ទាល់​ខ្លួន​ជា​ប្រាក់​រៀល​ និង​ភ្ជាប់​ប្រព័ន្ធ QR Code។ ដោយ​ឡែក​ចំពោះ​អត្ថប្រយោជន៍​នៃ​ប្រព័ន្ធ​នេះ មាន​ដូច​ខាង​ក្រោម​៖​​​​​​​​​

  • មិន​បាច់​ខ្វល់ខ្វាយ​ការ​ប្ដូរ​សាច់​ប្រាក់​ ពេល​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ថៃ​ ឬ​កម្ពុជា
  • ​អាច​​ទូទាត់​ថ្លៃ​ទំនិញ​ ដោយ​មិន​ចាំ​បាច់​ធ្វើការ​ប្តូរ​ប្រាក់​​​
  • មិន​បាច់​កាន់​សាច់​ប្រាក់​ក្នុង​ដៃ​ផ្ទាល់​​​
  • មិន​ខាត​ការ​អត្រា​ប្ដួរ​ប្រាក់​ពី​រៀល​ទៅ​បាត ឬ​ពី​ប្រាក់​បាត ទៅ​រៀល​
  • ​ចំណាយ​ដោយ​មិន​ចាំ​បាច់​ព្រួយ​បារម្ភ​ពី​ការ​បាត់បង់​និង​ខ្វះខាត​ប្រាក់​បាត​ថៃ ​ពេល​ទិញ​ទំនិញ​​​
  • ចំណាយសេវាព្យាបាល
  • ​អាច​ផ្ទេរ​ប្រាក់​ទៅ​គ្រួសារ​នៅ​កម្ពុជា​​ដោយ​ចំណាយ​ទាប និង​សុវត្ថិភាព​​​​​​ ។

យ៉ាង​ណាមិញ​គម្រោង​ដ៏​ងាយស្រួល​សម្រាប់​អ្នក​ដំណើរ​ប្រទេស​ទាំង​ពីរ​ ​មិន​ទាន់​អនុវត្ត​ជា​ផ្លូវការ​នៅឡើយ។ ព័ត៌មាន​លម្អិត Sabay នឹង​បន្តផ្សព្វ​ផ្សាយ​ជូន​ប្រិយមិត្តអ្នកអាន​បន្ថែម។​​​​

អត្ថបទ៖ ស៊ិន សាវ៉េត

ប្រភព៖​​​ ធនាគារជាតិនៃកម្ពុជា

មតិយោបល់