• 2018-08-03 04:52:46
  • ព័ត៌មាន

វៀតណាម ប្រកាសអាសន្នត្រៀមជម្លៀសជាង ១ម៉ឺនគ្រួសារចេញពីហាណូយ

  • 2018-08-03 04:52:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋាភិបាល​វៀតណាម​កំពុង​ពិចារណា​លើ​ការ​ជម្លៀស​ពលរដ្ឋ​ច្រើន​ជាង ១៤ ០០០ គ្រួសារ​ចេញ​ពី​ទីក្រុង ហាណូយ​ដោយ​ព្រួយ​បារម្ភ​ពី​បញ្ហា​ទឹក​ជំនន់។

អាជ្ញាធរ​កំពុង​ព្រួយ​បារម្ភ​ដោយ​សារ​ភ្លៀង​ធ្លាក់​ខ្លាំង​នា​ប៉ុន្មាន​ថ្ងៃ​នេះ អាច​បង្ក​ទៅ​ជា​ទឹក​ជំនន់​ក្នុង​សង្កាត់ Chuong My ដែល​ស្ថិត​នៅ​ឆ្ងាយ​ពី​ភាគ​កណ្ដាល​នៃ​ទីក្រុង​ហាណូយ។ ទឹក​ភ្លៀង​បាន​ធ្វើ​ឲ្យ​កម្រិត​ទឹក​ទន្លេ Bui ចម្ងាយ ២០​គីឡូម៉ែត្រ​ពី​ទីក្រុង ហក់​ឡើង​ដល់​កម្រិត​ប្រកាស​អាសន្ន និង​បង្ក​ការ​គំរាម​កំហែង​ដល់​ភូមិ​ស្ថាន​នៅ​ក្បែរ​ៗ​នោះ។

យោង​តាម​ប្រធាន​គណៈកម្មការ​ប្រជាជន​ហាណូយ លោក Nguyen Duc Chung ឲ្យ​ដឹង​ថា "អាជ្ញាធរ​ត្រូវ​តែ​ប្រចាំ​ការ​គ្រប់​ពេល​វេលា​ដើម្បី​ធានា​សុវត្ថិភាព​ដល់​ប្រជាជន​ក្នុង​តំបន់ និង​ទ្រព្យ​សម្បត្តិ​របស់​ពួកគេ។ យើង​ត្រូវ​តែ​ត្រៀម​ខ្លួន​ឲ្យ​បាន​រួច​រាល់​សម្រាប់​ហេតុការណ៍​ដ៏​អាក្រក់​ដែល​អាច​នឹង​កើត​ឡើង។”

គួរ​ឲ្យ​ដឹង​ថា វៀតណាម​ជា​ប្រទេស​មួយ​ដែល​ងាយ​រង​ការ​បំផ្លិចបំផ្លាញ​ដោយ​ខ្យល់​ព្យុះ និង​ទឹក​ជំនន់​ដោយ​ប្រជាជន​ចំនួន ៣៨៩ នាក់​បាន​ស្លាប់​កាល​ពី​ឆ្នាំ​មុន​ដោយ​សារ​គ្រោះ​មហន្តរាយ​ធម្មជាតិ​ដូច​ជា​ទឹក​ជំនន់ និង​ការ​បាក់​ដី​ជា​ដើម៕

ចុចអាន ៖

ប្រភព៖ vnexpress ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់
អត្ថបទថ្មី