• 2018-08-06 03:03:30
  • ព័ត៌មាន

ចាប់ខ្លួន ៦នាក់ ក្រោយធ្វើឃាតប្រធានាធិបតី​វ៉េណេស៊ុយអេឡា​ មិនបានសម្រេច

  • 2018-08-06 03:03:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​ចំនួន ៦​នាក់ ត្រូវ​បាន​ចាប់​ខ្លួន​ក្រោយ​ប៉ុន​ប៉ង​ធ្វើ​ឃាត​ប្រធានាធិបតីវ៉េណេស៊ុយអេឡា មិន​បាន​សម្រេច​កាល​ពី​ថ្ងៃ​ទី ៤​ខែ​សីហា​កន្លង​ទៅ។

យោង​តាម​អាជ្ញាធរ​វ៉េណេស៊ុយអេឡា​ឲ្យ​ដឹង​ថា ការ​ចាប់​ខ្លួន​មនុស្ស ៦​នាក់​នេះ ធ្វើ​ឡើង​ក្រោយ​ពេល​មាន​ការ​បង្ហោះ​យន្តហោះ​ដ្រូន​បំពាក់​គ្រាប់​បែក ប៉ុន​ប៉ង​ធ្វើ​ឃាត​ប្រធានាធិបតី​លោក Nicolás Maduro ដែល​កំពុង​ថ្លែង​សុន្ទរកថា​នៅ​​ក្នុង​ពិធី​រំលឹក​​ខួប​​កងទ័ព​លើកទី៨១។ ក្នុង​ចំណោម​ជន​សង្ស័យ​ទាំង ៦​នាក់ មាន​ម្នាក់​ធ្លាប់​បើក​ការ​វាយ​ប្រហារ​មក​លើ​មូលដ្ឋាន​យោធា​កាល​ពី​ឆ្នាំ ២០១៧ និង​ម្នាក់​ធ្លាប់​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ឆ្នាំ ២០១៤ ដោយ​សារ​ចូរ​រួម​តវ៉ា​ប្រឆាំង​នឹង​រដ្ឋាភិបាល។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ លោក Nestor Reverol។

ជាមួយ​គ្នា​ដែរ ប្រធានាធិបតី​ខាង​លើ​បាន​គំរាម​ដាក់​ទោស​ធ្ងន់​ធ្ងរ​លើ​ជន​ល្មើស​ទាំងអស់ រួម​ទាំង​ចោទ​ប្រកាន់ និង​​គំរាម​បង្ក្រាប​បក្ស​ប្រឆាំង​ដែល​អាច​នៅ​ពី​ក្រោយ​រឿង​នេះ​ទៀត​ផង៕

ចុចអាន ៖

ប្រភព៖ BBC ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់