• 2018-08-05 06:30:55
  • ព័ត៌មាន

ប្រធានាធិបតីវ៉េណេស៊ុយអេឡា ត្រូវគេប៉ងធ្វើឃាត តែមិនបានសម្រេច (មានវីដេអូ)

  • 2018-08-05 06:30:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 123

ចន្លោះមិនឃើញ

យ៉ាង​ហោច​ណាស់​ទាហាន​វ៉េណេស៊ុយអេឡា ៧​នាក់ បាន​រង​របួស​ក្រោយ​ពេល​យន្តហោះ​ដ្រូន​បំពាក់​គ្រាប់បែក​ប៉ុន​ប៉ង​ធ្វើ​ឃាត​ប្រធានាធិបតី​មិន​បាន​សម្រេច។

ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​ខណៈ​ពេល​ដែល​ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolás Maduro ថ្លែង​សុន្ទរកថា​នៅ​​ក្នុង​ពិធី​រំលឹក​​ខួប​​កងទ័ព​លើកទី៨១ នៅ​​ថ្ងៃទី៤ខែ​សីហា​ក្នុង​ទីក្រុង Caracas។ ការ​ប៉ង​ធ្វើ​ឃាត​នេះ ត្រូវ​បាន​បង្ហោះ​ដ្រូន​២គ្រឿង ដែល​មាន​បំពាក់​គ្រាប់បែក C-4 ទៅកាន់​ឆាក​វេទិកា​របស់​ប្រធានាធិបតី។ ប៉ុន្តែ​វា​ត្រូវ​បាន​កងការពារ បាញ់​ទម្លាក់​មុន​ពេល​វា​ហោះ​ទៅ​ដល់​គោល​ដៅ។

ទោះ​យ៉ាង​ណា​ក៏​ដោយ ក្រោយ​ពេល​កើត​ហេតុ ប្រធានាធិបតី​ត្រូវ​បាន​កង​អង្គរក្ស​យក​ខែល​ការពារ​គ្រាប់​កាំ​ភ្លើង​ដើម្បី​ការ​ពារ​សុវត្ថិភាព និង​មិន​មាន​គ្រោះ​ថ្នាក់​នោះ​ទេ៕

សូមទស្សនាវីដេអូខាងក្រោម ៖

ប្រភព៖ BBC ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់