• 2018-08-06 06:47:18
  • ព័ត៌មាន

អាមេរិក បដិសេធរឿងប៉ងធ្វើឃាតប្រធានាធិបតីវ៉េណេស៊ុយអេឡា

  • 2018-08-06 06:47:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហរដ្ឋអាមេរិក​បាន​ចេញ​មុខ​បដិសេធ​ជុំវិញ​ការ​ពាក់ព័ន្ធ​ប៉ុន​ប៉ង​ធ្វើ​ឃាត​ប្រធានាធិបតី​វ៉េណេស៊ុយអេឡា​កាល​ពី​ថ្ងៃ​ទី ៤​ខែ​សីហា​កន្លង​ទៅ។

យោង​តាម​ទីប្រឹក្សា​សន្តិសុខជាតិ​អាមេរិក​លោក John Bolton បាន​អះ​អាង​ថា “មិនមាន​ការ​ពាក់ព័ន្ធ​ណា​មួយ​របស់​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ជុំវិញ​ការ​ធ្វើ​ឃាត​នេះ​ទេ។” លើស​ពី​នេះ​ទៀត លោក​ថែម​ទាំង​បាន​លើក​ឡើង​ថា “ហេតុការណ៍​នេះ​អាច​ជា​ការ​រៀប​ចំ​របស់​រដ្ឋាភិបាល​វ៉េណេស៊ុយអេឡា​ខ្លួន​ទៀត​ផង។”

(ទីប្រឹក្សា​សន្តិសុខជាតិ​អាមេរិក​លោក John Bolton)

ជុំវិញ​ការ​ប៉ុន​ប៉ង​ធ្វើ​ឃាត​ដោយ​បំពាក់​គ្រាប់​បែក​លើ​យន្តហោះ​ដ្រូន​ពីរ​គ្រឿង​នេះ ប្រធានាធិបតីវ៉េណេស៊ុយអេឡា​លោក Nicolas Maduro បាន​ចោទ​ប្រកាន់​ប្រធានាធិបតី​កូឡុំប៊ី​ថា​រួម​ដៃ​គ្នា​ជាមួយ​សហរដ្ឋអាមេរិក​រៀប​ចំ​គម្រោង​ការ​ធ្វើ​ឃាត​នេះ​ឡើង។ ទោះ​យ៉ាង​ណា​ក៏​ដោយ រដ្ឋាភិបាល​កូឡុំប៊ី​ក៏​បាន​ចេញ​មុខ​បដិសេធ​ភ្លាម​ៗ​ផង​ដែរ​កាល​ពី​ថ្ងៃ​អាទិត្យ។

គួរ​ឲ្យ​ដឹង​ថា ក្រោយ​ការ​ប៉ុន​ប៉ង​ធ្វើ​ឃាត​ប្រធានាធិបតីវ៉េណេស៊ុយអេឡា មិន​បាន​សម្រេច​កាល​ពី​ថ្ងៃ​ទី ៤​ខែ​សីហា​កន្លង​ទៅ ជន​សង្ស័យ​ចំនួន ៦​នាក់ ត្រូវ​បាន​ចាប់​ខ្លួន ហើយ​រដ្ឋាភិបាល​នឹង​បង្ហាញ​អត្តសញ្ញាណ​របស់​ពួក​គេ​ក្នុង​ពេល​ឆាប់​ៗ​នេះ៕

ចុចអាន ៖

ប្រភព៖ tribuna ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់