- 2018-08-08 02:27:48
- សេដ្ឋកិច្ច
ជិះយន្តហោះលើកទី១ បើមិនដឹងរឿងតូចៗ១០យ៉ាងនេះ អាចត្រូវយួរវ៉ាលីត្រឡប់មកផ្ទះវិញ
- 2018-08-08 02:27:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជិះយន្តហោះលើកទី១ បើមិនដឹងរឿងតូចៗ១០យ៉ាងនេះ អាចត្រូវយួរវ៉ាលីត្រឡប់មកផ្ទះវិញ
ចន្លោះមិនឃើញ
មិនមែនជារឿងសើចលេងនោះទេ សម្រាប់អ្នកធ្វើដំណើរតាមយន្តហោះលើកដំបូង អាចនឹងត្រូវខកជើង ដោយសារមិនបានដឹងអ្វីដែលត្រូវត្រៀមទុកជាមុន។ ដោយឡែកថ្ងៃនេះ Sabay សូមស្រង់យកចំណុចសំខាន់ចំនួន១០ ដែលលោកអ្នកមិនគួររំលងដាច់ខាត មុនពេលទៅដល់ព្រលានយន្តហោះ៖
១. ត្រូវតែប្រាកដថា លិខិតឆ្លងដែនអ្នកមិនទាន់ផុតកំណត់ ពោលគឺមានរយៈពេលនៅសល់ ០៦ខែ ឬច្រើនជាងនេះ
២. ទំហំវ៉ាលីធ្វើដំណើរ ត្រូវមានស្តង់ដាកំណត់ដូចជា៖
កម្ពស់ ៥៥សង់ទីម៉ែត្រ ទទឹង ៣៥សង់ទីម៉ែត្រ និងកម្រាស់ ២២សង់ទីម៉ែត្រ
៣. គួរជ្រើសរើសពណ៌វ៉ាលីភ្លឺ និងច្បាស់ ដើម្បីងាយស្រួលចំណាំ និងរកឃើញលឿន
៤. អីវ៉ាន់ដាក់ក្នុងវ៉ាលី ត្រូវមានចំណុះច្រើនបំផុត ៧គីឡូក្រាម
៥. ខ្ចប់ជាវត្ថុរាវក្នុង១ដប មិនឲ្យលើសពី ១០០មីលីលីត្រ
៦. ហាមយកវត្ថុដែលហាមឃាត់រួមមាន៖ កន្ត្រៃ គ្រឿងផ្ទុះ កាំភ្លើង កាំបិត ស្រ្ពាយ អាគុយ ឡាម ពូថៅ ដែកកេះ …
៧. ពាក់ស្បែកជើងស៊ូក ព្រោះវាងាយស្រួល ដោយមិនចាំបាច់ដោះចេញ ពេលទៅកន្លែងស្កេន
៨. យកដបទឹកទទេរដាក់ក្នុងវ៉ាលីផ្សេង (មិនមែនវ៉ាលីខោអាវ) ដែលនៅជាប់ខ្លួនអ្នកពេលឡើងយន្តហោះ
៩. ដាក់ Power Bank, កុំព្យូទ័រ និង កាម៉េរ៉ា ដាក់ក្នុងវ៉ាលីផ្សេងដែលនៅជាប់ខ្លួនអ្នក
១០. យកប៊ិច សម្រាប់បំពេញពាក្យអន្តោប្រវេសន៍នៅលើយន្តហោះ ។
យ៉ាងណាមិញ ប្រសិនបើមានចំណុចខ្វះខាតទាក់ទងការធ្វើដំណើរតាមយន្តហោះ ប្រិយមិត្តអាចចែករំលែកបន្ថែមនៅក្រោមនេះ។
ប្រភព៖ Cambodia Airports
ចុចអានបន្ត៖