• 2018-08-08 03:10:18
  • ព័ត៌មាន

មក​មើល​មាន​អី​ខ្លះ​ឆ្ងាញ់​នៅ​LOT369 បាន​ល្បី​នៅ​ម្តុំ​ទូល​ទំពូង​ម្ល៉េះ​ឥលូវ​មាន​នៅ​BKK1​ទៀត

  • 2018-08-08 03:10:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហាង​កាហ្វេ​ឆ្ងាញ់​​ដ៏​ពេញ​និយម​នៅ​ប្លុក​ទូល​ទំពូង​ LOT369 បាន​បើក​សាខា​ថ្មី​នៅ​បឹងកេងកង១ ហើយ ​ដោយ​បាន​សម្ពោធ​បើក​លក់​ជា​ផ្លូវ​ការ​ កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​កន្លង​ទៅ​នេះ អម​ដោយ​ប្រូម៉ូសិន​ពិសេស​លើ​កាហ្វេ​ឈ្ងុយ​ឆ្ងាញ់​តម្លៃ តែ១​ដុល្លារ​ប៉ុណ្ណោះ​ នៅ​រាល់​ថ្ងៃ ពុធ​ នៅ​សាខា​ទាំង​ពីរ​តែ​ម្តង​។

«​ញុំា​អាហារ​ និង​ភេសជ្ជៈ​ កាហ្វេ​ ស្មូត​ធី នៅ Lot369 យើង ដូច​ជា​ញ៉ាំ​នៅ​ទី​ក្រុង​ Melbourne ប្រទេស​អូស្ត្រាលី​អីចឹង​ដែរ ពិសេស​មួយទៀត​ គឺ​យើង​ផ្ដោត​សំខាន់​លើ​ការ​រៀបចំ​អាហារ​ប្រកបដោយ​អនាម័យ និង​ ជំនួយ​សុខភាព មាន​តុល្យភាព​សារជាតិ​ចិញ្ចឹម ​សម​សម្រប​នឹង​រស​និយម​របស់​បងប្អូន​ខ្មែរ​ដែរ»។​ នេះ​បើ​តាម​ការ​លើកឡើង​របស់​លោក James Wilson ម្ចាស់​ហាង​ Lot369 មក​ពី​អូស្ត្រាលី។

នៅ Lot369 ក្រៅ​ពី​មាន​ម្ហូប​ច្រើន​មុខ​ឈ្ងុយ​ឆ្ងាញ់​ ធានា​ម៉ា​ប្លែក​មាត់​ ប្លែក​អារម្មណ៍​ហើយ បរិយាកាស​ក៏​កប់​ដែរ អ្នកចូលចិត្ត​បែប​ស៊ី​អារម្មណ៍ ឬ ទៅ​អង្គុយ​ធ្វើ​ការ​ ជួបជុំ​មិត្តភ័ក្ដិ​ជជែក​គ្នា​លេង​អី ត្រូវ​ម៉ាច់​តែ​ម្ដង។

បច្ចុប្បន្ន Lot369 BKK1 បើក​លក់​ចាប់​ពីម៉ោង ៧:៣០ ព្រឹក​ រហូតដល់​ ៦ល្ងាច ប៉ុណ្ណោះ​។ ហើយ​ឈប់សម្រាក​នៅ​រៀងរាល់ថ្ងៃចន្ទ។

ទីតាំង​​នៅ​ក្នុង​​សង្កាត់​បឹង​កេង​កង​១ (BKK1) ​ផ្លូវ​ក្រោយ​វត្តលង្ការ​ លេខ​២៨២ ឬ​អាច​ទាក់ទងសួរព័តមាន​តាម​រយៈលេខ 012 797 802

តោះ​! មក​មើល​ មុខ​ម្ហូប​ឆ្ងាញ់​ៗ ល្បី​ប្រចាំ​ហាង​មួយ​ចំនួន​ ​គ្មាន​លក់​នៅ​ហាង​​ផ្សេង​ទេ​ណា៎ ពិសេស​ជា​អាហារ​ល្អ​សម្រស់​សុខភាព​ទៀត៖
ពណ៌លឿង មាន​​ស្វាយ ក្រូច​ ម្នាស់​ ល្មៀត គ្រាប់​ស្វាយ​ចាន់​ទី ផាសិន
ពណ៌​ស មាន​ ចេក​ ទឹកឃ្មុំ​ ដូង​ ទឹក​ដោះ​គោ (អាច​ ថែម​ម្សៅ​ប្រូតេអ៊ីន)
ពណ៌​បៃ​តង មាន​ស្លឹក​បៃតង ចែក បោម ត្រសក់​ ក្រូច​ គ្រាប់​ធញ្ញជាតិ ទឹក​ដូង
ផ្លែ​បឺ (អាវូកាដូ) មាន​ផ្លែ​បឺ ទឹក​ដោះ​គោ​ស្រស់ ទឹក​ដោះ​គោ​ផ្អែម អាច​ថែម​កាហ្វេ​ ​(អ៊ិច​ប្រេស​សូ)
Pork Rice Bowl ( បាយ​សាច់​ជ្រូក)
Pork Belly Stack (បាយ​បន្ទះ​សាច់​ជ្រូក​ស្រួយ​)
Smashed Avocado
Phoki
Smashed Avocado និង​បន្ទះនំបុ័ង

អត្ថបទ៖ ដេត លីដា

មតិយោបល់