
- 2018-08-09 00:00:00
- ព័ត៌មាន
ល្បងប្រាជ្ញា៖ រុយក្នុងកែវកាហ្វេ សុំដូរថ្មី ស្រាប់តែយកអាដដែលឲ្យ
- 2018-08-09 00:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ល្បងប្រាជ្ញា៖ រុយក្នុងកែវកាហ្វេ សុំដូរថ្មី ស្រាប់តែយកអាដដែលឲ្យ
ចន្លោះមិនឃើញ
សុភា បានអង្គុយនៅក្នុងហាងកាហ្វេមួយម្នាក់ឯង។ ក្រោយពេលគេលើកកែវកាហ្វេឲ្យ មួយសន្ទុះស្រាប់តែ សុភា ប្រទះឃើញសត្វរុយមួយក្បាលនៅក្នុងនោះ។ សុភា ក៏បានសុំឲ្យអ្នកបម្រើដូរថ្មី។
បន្ទាប់ពីទទួលបានកែវថ្មីរួច សុភា បានភ្លក់មួយម៉ាត់មើល ស្រាប់តែខឹងចិត្តភ្លាម ហើយដឹងថា វាគឺជាកែវចាស់ ដោយគេគ្រាន់តែយកសត្វរុយចេញប៉ុណ្ណោះ។
តើ សុភា អាចដឹងយ៉ាងម៉េចថាវាជាកែវកាហ្វេចាស់? (សូមគិតពិចារណា មុនពេលមើលចម្លើយខាងក្រោម)
ចម្លើយ៖ ដោយសារតែ កាហ្វេដែលយកមកក្រោយ គឺ ផ្អែមរួចទៅហើយ ព្រោះ សុភា បានដាក់ស្ករចូល មុនពេលមើលឃើញសត្វរុយ៕
ចុចអាន៖