- 2018-08-13 03:43:20
- សេដ្ឋកិច្ច
វីដេអូខ្លី៖ អាជីវកម្មត្បាញកន្ត្រកធាងត្នោត របរដូនតា អ្នកស្រុកត្រាំកក់ ខេត្តតាកែវ
- 2018-08-13 03:43:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វីដេអូខ្លី៖ អាជីវកម្មត្បាញកន្ត្រកធាងត្នោត របរដូនតា អ្នកស្រុកត្រាំកក់ ខេត្តតាកែវ
ចន្លោះមិនឃើញ
កាលពីពេលកន្លងមកក្រុមការងារផ្លូវទៅស្រុកវគ្គ២ ធ្លាប់បង្ហាញរូបភាព ៥សន្លឹកពីរបរត្បាញកន្រ្តកធាងត្នោតរួចហើយ តែថ្ងៃនេះក្រុមការងារនឹងបង្ហាញពីវីដេអូខ្លីមួយពីសង្វាក់ផលិតកម្ម ក៏ដូចជាប្រវត្តិត្រួសៗនៃការធ្វើកន្ត្រកធាងត្នោត។
សូមចុចអាន៖ តម្បាញកន្ត្រកធាងត្នោត ជាមុខរបរដូនតា របស់អ្នកភូមិអង្គតានូ ស្រុកត្រាំកក់ ខេត្តតាកែវ
វីដេអូប្រមាណជាជិត ៣នាទី បង្ហាញពីរបរត្បាញកន្ត្រកធាងត្នោត របស់អ្នកស្រី មុំ សារ៉េម វ័យ ៥០ឆ្នាំ គឺជាអ្នកត្បាញកន្ត្រកធាងត្នោតម្នាក់ ក្នុងចំណោមអ្នកត្បាញជាច្រើននាក់ នៅភូមិអង្គតានូ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។ ក្រៅពីរបរធ្វើស្រែ អ្នកស្រីត្បាញកន្ត្រកធាងត្នោតលក់ ជាង៣០ឆ្នាំមកហើយ។
សូមទស្សនាវីដេអូ
ការត្បាញកន្ត្រកធាងត្នោតរបស់អ្នក ស្រី មុំ សារ៉េម ក៏ដូចជាអ្នកភូមិអង្គតានូ ដែរ ច្រើនធ្វើឡើងចន្លោះពីខែកុម្ភៈ ដល់ខែ ឧសភា។ ក្នុងមួយថ្ងៃអ្នកស្រីអាចត្បាញកន្ត្រកបានពី ១០ទៅ ២០កន្ត្រក ហើយ ក្នុងមួយខែ អ្នកស្រីអាចរកប្រាក់ចំណូលពីការលក់កន្ត្រកនេះ ពី២០ម៉ឺន ទៅ ៥០ម៉ឺនរៀល៕