• 2018-08-13 07:31:11
  • ព័ត៌មាន

ក្មេងស្រី ១៧ឆ្នាំ​បារម្ភ​រឿង​គេបោក មានអី​ចុង​ក្រោយ​បានឡាន​ Mazda 2 ជិះលេង​

  • 2018-08-13 07:31:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្មេងស្រី កង រ៉េតស្រីណុច អាយុ​១៧​ឆ្នាំ​មក​ពី​ខេត្ត​កំពង់ចាម​ បាន​ឈ្នះ​ឡាន Mazda 2 មួយ​គ្រឿង​ពី​ក្រុមហ៊ុន​ Pepsi កាល​ពី​ម្សិលមិញ​ក្នុង​ចំណោម​បេក្ខជនប្រកួត​ ១០នាក់​នៅ​អ៊ីអន​ម្សិលមិញ។

ទម្រាំ​បាន​ឡាន​មួយ​គ្រឿង​នេះ ពួកគេ​ទាំង​១០​នាក់​ប្រកួត​គ្នា​យ៉ាង​ស្វិត​ស្វាញ​ តាម​រយៈ​ Game ជា​ច្រើន​ដែល​ក្រុមហ៊ុន​បា​ន​រៀប​ចំ​

អ្នក​ទាំង​១០​ត្រូវ​បាន​ជ្រើស​រើស​តាំង​ពី​អំឡុង​ខែ​មីនា ២០១៨ គ្រប់​ខេត្ត​ក្រុង​ ដើម្បី យក​មក​ប្រកួត​ផ្តាច់ព្រ័ត្រ​ កាល​ពី​ម្សិលមិញ​នៅ អ៊ីអន។

ទាំង​១០​ដែល​មាន​ឱកាស​ឈាន​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​នេះ គឺ​ពួកគេ​គោរព​តាម​លក្ខខណ្ឌ​ ទិញ​ទឹកក្រូច​ Pepsi ដប​ចំណុះ​ ៣៥០មីលីលីត្រ ដែល​មាន​គម្រប​ពណ៌លឿង នោះ​ពួកគេ​នឹង​ទទួល​បាន​លេខ​កូដ​សំណាង​ ៨​ខ្ទង់​ដែល​មាន​នៅ​ក្នុង​គម្រប​ដប និង​ធ្វើការ​វាយ​ទៅ​កាន់​លេខ * 8888* លេខ​កូដ ៨​ខ្ទង់#(ការ​ហៅ​នេះ​មិន​បាន​គិត​លុយ​ពី​ប្រព័ន្ធ​ smart​ទេ) អតិថិជន​នឹង​ទទួល​បាន​សារ​ឆ្លើយ​តប ដើម្បី​មាន​ឱកាស​ឈ្នះ​រង្វាន់​ជា​ច្រើន​ដូចជា ទូរសព្ទ iPhoneX និង​រង្វាន់​ទឹក​ប្រាក់​ ៣ ០០០ដុល្លារ​ សរុប​ជាទឹកប្រាក់​ ៦លាន​ដុល្លារ​បន្ថែមពី​ប្រព័ន្ធ​ទូរសព្ទ​ Smart។​

អត្ថបទ៖ ថា ម៉ាលីដា

មតិយោបល់