- 2018-08-14 02:46:17
- សេដ្ឋកិច្ច
វីដេអូខ្លី៖ ការប្រើឡបុរាណដុតនំប៉័ង ធ្វើឲ្យនំឆ្ងាញ់ ខុសពីធម្មតា
- 2018-08-14 02:46:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វីដេអូខ្លី៖ ការប្រើឡបុរាណដុតនំប៉័ង ធ្វើឲ្យនំឆ្ងាញ់ ខុសពីធម្មតា
ចន្លោះមិនឃើញ
បុរសម្នាក់បានចំណាយពេល ៣០ឆ្នាំផលិតនំប៉័ង ដែលប្រើប្រាស់ឡដីឥដ្ឋ ដុតនំប៉័ង ធ្វើឲ្យនំឆ្ងាញ់ខុសពីនំប៉័ងផ្សេងៗ និងល្បីល្បាញនៅក្នុងខេត្តកំពត។ នោះគឺជាហាងនំប៉័ងរបស់ លោក ហេង ថូង អាយុ៦២ឆ្នាំ ជាម្ចាស់ឡនំប៉័ង ៣៣៣ នៅសង្កាត់កំពង់កណ្ដាល ក្រុងកំពត ខេត្តកំពត។
លោក ហេង ថូង ប្រើប្រាស់ឡបុរាណ ដោយជឿថា នំប៉័ងនឹងឆ្ងាញ់ជាងនំផ្សេងៗ ព្រោះដូចពាក្យចាស់តែងនិយាយថា បាយដំាដោយអុសឆ្ងាញ់ជាងបាយដាំដោយអគ្គិសនី។
សូមទស្សនាវីដេអូ
លោកប្រកបរបរផលិតនំប៉័ងនេះ តាំងពីឆ្នាំ ១៩៨៩ មកម្ល៉េះ។ ដោយប្រើឡបុរាណ ដុតអុសសង់ឡើងពីឥដ្ឋ បច្ចុប្បន្នលោក ផលិតនំប៉័ងពី ៣ទៅ៤ពាន់នំក្នុងមួយថ្ងៃ៕
ព័ត៌មានលម្អិតចុចអាន៖ រូបថត ៥សន្លឹក បង្ហាញពីដំណើរការផលិតនំប៉័ង ដ៏ល្បីមួយកន្លែង នៅខេត្តកំពត