- 2018-08-14 04:01:28
- សេដ្ឋកិច្ច
វីដេអូខ្លី បង្ហាញពីការធ្វើក្រឡានឆ្ងាញ់ របស់អ្នកភូមិថ្មគ្រែ ខេត្តក្រចេះ
- 2018-08-14 04:01:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វីដេអូខ្លី បង្ហាញពីការធ្វើក្រឡានឆ្ងាញ់ របស់អ្នកភូមិថ្មគ្រែ ខេត្តក្រចេះ
ចន្លោះមិនឃើញ
នរណាមិនល្បីថាខេត្តក្រចេះមានអាហារមួយប្រភេទដែលទាក់ទាញភ្ញៀវ ដែលបានទៅហើយតែងទិញត្រលប់មកវិញ ដើម្បីចែកចាយដល់បងប្អូន នៅតាមភ្នំពេញ ឬខេត្តនានា នោះគឺក្រឡាន។ ភូមិថ្មគ្រែ ក្នុងខេត្តក្រចេះ ត្រូវបានគេទទួលស្គាល់ថា ជាទីដែលធ្វើនំក្រឡានឆ្ងាញ់ជាងគេ។
មនុស្សភាគច្រើនដែលធ្លាប់បានទៅដល់ខេត្តក្រចេះ ក៏ធ្លាប់ឃើញក្រឡានឆ្ងាញ់របស់ខេត្តនេះដែរ ប៉ុន្ដែមួយចំនួននៅមិនទាន់ដឹងពីវិធីធ្វើនៅឡើយ។ ដូច្នេះ សូមទស្សនាវីដេអូខ្លីខាងក្រោមនេះ៖
វីដេអូខាងលើនេះ បង្ហាញពីកន្លែងធ្វើក្រឡានរបស់ អ្នកស្រី វ៉ាន់ មីត អាយុ ៣៥ ឆ្នាំ ប្រកបរបរដុតក្រឡានលក់ នៅភូមិថ្មគ្រែលើ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។ អ្នកស្រីប្រកបរបរនេះ តាំងពីឆ្នាំ ២០១៣ មកម៉្លេះ។ បច្ចុប្បន្នអ្នកស្រីមានម៉ូយជាប្រចាំចំនួន ៥នាក់ ដែលអាចទទួលទិញក្រឡានពីអ្នកស្រី ប្រមាណពី ១០០ ទៅ ២៥០គីឡូក្រាម ក្នុងមួយថ្ងៃ៕
ព័ត៌មានលម្អិតចុចអាន៖ មកសាករសជាតិក្រឡានឆ្ងាញ់ នៅក្រចេះម្ដងមើល៎!