- 2018-08-15 02:47:34
- សេដ្ឋកិច្ច
កម្ពុជាត្រៀម ៨លានដុល្លារធ្វើជំរឿនប្រជាជន ខណៈមានតែអង្គការ១ជួយជ្រោមជ្រែង
- 2018-08-15 02:47:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្ពុជាត្រៀម ៨លានដុល្លារធ្វើជំរឿនប្រជាជន ខណៈមានតែអង្គការ១ជួយជ្រោមជ្រែង
ចន្លោះមិនឃើញ
រដ្ឋមន្ត្រីក្រសួងផែនការបានអះអាងថា ជំរឿនទូទៅប្រជាពលរដ្ឋនៅកម្ពុជា ឆ្នាំ២០១៩ នឹងប្រើប្រាស់ថវិកាជាតិចំនួនជាង ៨លានដុល្លារ ក្នុងនោះមានអង្គការ UNFPA មួយប៉ុណ្ណោះ ដែលបានជួយលើជំនាញបច្ចេកទេស និងថវិកាក្នុងកម្រិតទៅតាមលទ្ធភាព។
ក្នុងកិច្ចប្រជុំលើកទី២ នៃគណៈកម្មាធិការជាតិជំរឿនទូទៅប្រជាពលរដ្ឋឆ្នាំ២០១៩ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ ក្នុងទីស្ដីការក្រសួងមហាផ្ទៃ ឯកឧត្តម ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ មានប្រសាសន៍ថា ការធ្វើជំរឿននឹងចាប់ផ្ដើមនៅថ្ងៃទី ០៣ មីនា ឆ្នាំ២០១៩ ដែលនឹងប្រើប្រាស់រយៈពេលជិតមួយឆ្នាំ ទើបរួចរាល់។
ឯកឧត្តម បានបញ្ជាក់ទៀតថា ការធ្វើជំរឿនទូទៅប្រជាពលរដ្ឋនៅកម្ពុជា ឆ្នាំ២០១៩ វាអាចនឹងជួបបញ្ហាប៉ះពាល់បន្ដិបន្ដួច ដោយសារខ្វះថវិកា ដើម្បីប្រើធនធានមនុស្សផងដែរ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលគ្រោងប្រើធនធានមនុស្សចំនួនជាង៤ម៉ឺននាក់ ក្នុងការធ្វើជំរឿន ទូទៅប្រជាពលរដ្ឋនៅកម្ពុជា ឆ្នាំ២០១៩នេះ។
ដោយឡែក ការធ្វើជំរឿនលើកនេះ នឹងមានការកែសម្រួលតារាងសំណួរ ដែលធ្វើឲ្យមានលក្ខណៈទាន់សម័យ ស្របតាមតម្រូវការសូចនាករគោលដៅអភិវឌ្ឍន៍របស់កម្ពុជា។
ប្រភព៖ ក្រសួងផែនការ