
- ព្រហស្បតិ៍, 16 សីហា 2018 02:49
- សេដ្ឋកិច្ច
សំណល់កំប៉ុងស្រាបៀរ អាចច្នៃជាឆ្នាំងដាំបាយ មានគុណភាពល្អ (វីដេអូ)
- ព្រហស្បតិ៍, 16 សីហា 2018 02:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សំណល់កំប៉ុងស្រាបៀរ អាចច្នៃជាឆ្នាំងដាំបាយ មានគុណភាពល្អ (វីដេអូ)
ចន្លោះមិនឃើញ
វីដេអូខ្លី ស្ដីពីការធ្វើឆ្នាំងដាំបាយពីដេរ៉ា (ឆ្នាំងចាក់អាលុយមីញ៉ូម) បានចេញផ្លូវការហើយ។ វីដេអូនេះមានរយៈពេលជិត ៤នាទី បង្ហាញពីសកម្មភាព នៃការធ្វើឆ្នាំងដាំបាយ ពីដែកដេរ៉ា ដែលយកពីសម្បកកំប៉ុងស្រាបៀររំលាយធ្វើជាឆ្នាំង។
ការផលិតឆ្នាំងដាំបាយដេរ៉ា (ឆ្នាំងចាក់អាលុយមីញ៉ូម) គឺធ្វើឡើងដោយ លោក គឹម ចាន់ វ័យ៤០ឆ្នាំ ជាម្ចាស់សិប្បកម្មផលិតឆ្នាំងដេរ៉ា (ឆ្នាំងចាក់អាលុយមីញ៉ូម) នៅភូមិដំណាក់ស្នាយ ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម។
ទស្សនាវីដេអូ
លោក គឹម ចាន់ ចេះធ្វើឆ្នាំងដាំបាយនេះផ្ដើមចេញពី អ្នកស៊ីឈ្នួលចាក់ឆ្នាំងឱ្យគេ ហើយលោកបានប្រថុយចេញមករកស៊ីចាក់ឆ្នាំងដេរ៉ាលក់ដោយខ្លួនឯងនៅឆ្នាំ ២០០០។ កាលណោះ លោកមានចង្ក្រាន ដែលមានបំពង់រំលាយអាលុយមីញ៉ូមតែ៣ បំពង់ប៉ុណ្ណោះ។ បច្ចុប្បន្នលោកចង្ក្រានស្លដែកធំជាងមុន និង មានបំពង់រំលាយរហូតដល់ទៅ ៨បំពង់៕
សូមចុចអាន៖* ៦សន្លឹក បង្ហាញពីមុខរបរផលិតឆ្នាំងដេរ៉ា នៅខេត្តកំពង់ចាម