- 2018-08-17 03:03:13
- សេដ្ឋកិច្ច
វីដេអូខ្លី បង្ហាញការផលិតសាប៊ូលាងចាន ស្នាដៃកូនខ្មែរ
- 2018-08-17 03:03:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វីដេអូខ្លី បង្ហាញការផលិតសាប៊ូលាងចាន ស្នាដៃកូនខ្មែរ
ចន្លោះមិនឃើញ
ចង់ដឹងថា សាប៊ូលាងចាន ដែលផលិតដោយកូនខ្មែរមានធាតុផ្សំអ្វីខ្លះទេ? ថ្ងៃនេះក្រុមការងារផ្លូវទៅស្រុក នឹងបង្ហាញពីវីដេអូខ្លីមួយនិយាយពីមុខរបររបស់កូនខ្មែរ ដែលចេះធ្វើសាប៊ូលាងចានបែបធម្មជាតិ មានគុណភាពល្អ កំពុងល្បីល្បាញនៅខេត្តតាកែវ។
ការធ្វើសាប៊ូលាងចាននេះ ផលិតឡើងដោយ អ្នកស្រី ណឹម ពេជ្រ អាយុ ២៨ឆ្នាំ ជាម្ចាស់សិប្បកម្មសាប៊ូលាងចាង ម៉ាក លេម៉ុន។ អ្នកស្រី ចាប់ផ្តើមផលិតសាប៊ូលាងចាន ដំបូងនៅឆ្នាំ ២០១៦ គឺក្រោយពេលដែលអ្នកស្រីត្រឡប់មកពីប្រទេសថៃវិញ។ នៅឆ្នាំ ២០១៧ អ្នកស្រី បានចុះបញ្ជីសិប្បកម្មរបស់ខ្លួន ដើម្បីធ្វើអាជីវកម្មស្របច្បាប់។
ចំពោះវត្ថុធាតុដើមយកមកធ្វើជាសាប៊ូលាងចាន មានដូចជា ៖ ក្រូចឆ្នារ អំបិល ស្ករ ល័ក្ខពណ៌ និង មេសាប៊ូ N70 និង ទឹក។ ដំណាក់កាលដំបូង គេត្រូវត្រាំចំណិតក្រូចឆ្នារ ក្នុងទឹកដែលមានលាយស្ករក្នុងបរិមាណកំណត់មួយ រយៈពេល១ខែ។
តោះ! ចង់ដឹងថា សាប៊ូលាងចានស្នាដៃកូនខ្មែរដូចម្ដេច ទស្សនាវីដេអូខាងក្រោមនេះ៖
ចុចអាន៖ ស្នាដៃកូនខ្មែរ ផលិតសាប៊ូលាងចាន កំពុងពេញនិយម នៅខេត្តតាកែវ