- 2018-08-25 03:04:29
- សេដ្ឋកិច្ច
ទីក្រុង១០មានភ្ញៀវទេសចរទៅកម្សាន្តច្រើនជាងគេលើលោក ភាគច្រើននៅអាស៊ី
- 2018-08-25 03:04:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទីក្រុង១០មានភ្ញៀវទេសចរទៅកម្សាន្តច្រើនជាងគេលើលោក ភាគច្រើននៅអាស៊ី
ចន្លោះមិនឃើញ
ប្រសិនបើអ្នកចង់រៀបចំដណើរកម្សាន្ត អ្នកប្រហែលជាគិតថាគួរទៅទីក្រុងនៃប្រទេសណា? ខាងក្រោមនេះគឺជាទីក្រុងរបស់ប្រទេសចំនួន១០ដែលឈរចំណាត់ថ្នាក់លើគេ មានភ្ញៀវទេសចរទៅលេងច្រើនបំផុត ខណៈបាងកករបស់ប្រទេសថៃឈរនៅចំណាត់ថ្នាក់លើគេ។ នេះបើតាមការសិក្សាថ្មីមួយចុះផ្សាយដោយ World Atlas។
១ ទីក្រុងបាងកក ប្រទេសថៃ៖ ភ្ញៀវទេសចរ ២១,៤៨ លាននាក់
មានភ្ញៀវទេសចរទៅលេងច្រើនជាងគេបំផុតលើលោក។ នៅឆ្នាំ២០១៧ ភ្ញៀវទេសចរប្រមាណ ២១,៤៨ លាននាក់បានទៅទស្សនាទីក្រុងមួយនេះ។ បាងកកទាក់ទាញភ្ញៀវទេសចរមកពីជុំវិញពិភពលោកតាមរយៈភាពល្បីល្បាញខាងម្ហូបអាហារឆ្ងាញ់ៗ ជាច្រើន និង ជីវិតពេលរាត្រីដ៏រស់រវើក។ ទីក្រុងនេះដើរតួជាចំណុចចាប់ផ្តើម និង ចំណុចបញ្ចប់សម្រាប់អ្នកដំណើរជាច្រើនដែលចង់ទៅទស្សនាតំបន់អាស៊ីអាគ្នេយ៍។
២ ទីក្រុងឡុង ប្រទេសអង់គ្លេស៖ ភ្ញៀវទេសចរ ១៩,៨៨ លាននាក់
ទីក្រុងឡុងគឺជាទីក្រុង ដែលមានសារមន្ទីរលំដាប់ពិភពលោកនិងតំបន់ទេសចរណ៍ជាច្រើនដូចជា London Eye, London Bridge, សារមន្ទីរអង់គ្លេសនិងច្រើនទៀត។ ភ្ញៀវទេសចរចំនួន ១៩,៨៨ លាននាក់ បានទៅទស្សនាទីក្រុងនេះកាលពីឆ្នាំ២០១៧។ វាគឺជាជាកន្លែងទាក់ទាញទេសចរដ៏ពេញនិយមបំផុតនៅទ្វីបអឺរ៉ុប និង ជាកន្លែងទេសចរណ៍ដែលទាក់ទាញលំដាប់ទី២ នៅលើពិភពលោកបន្ទាប់ពីប្រទេសថៃ។
៣ ទីក្រុងប៉ារីស ប្រទេសបារាំង៖ ភ្ញៀវទេសចរ ១៨ លាននាក់
៤ ទីក្រុងឌុយបៃ ប្រទេសអារ៉ាប់រួម ភ្ញៀវទេសចរ ១៥,៣ លាននាក់
៥ ទីក្រុងញីវយ៉ក៖ ភ្ញៀវទេសចរ ១២,៨ លាននាក់
៦ សិង្ហបុរី៖ ភ្ញៀវទេសចរ ១២,១ លាននាក់
៧ ទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី៖ ភ្ញៀវទេសចរ ១២ លាននាក់
៨ ទីក្រុងអ៊ីស្តាន់ប៊ុល ប្រទេសទួរគី៖ ភ្ញៀវទេសចរ ១២ លាននាក់
៩ ទីក្រុងតូក្យូ ប្រទេសជប៉ុន៖ ភ្ញៀវទេសចរ ១១,៧ លាននាក់
១០ ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង៖ ភ្ញៀវទេសចរ ១០,២ លាននាក់
ទីក្រុងឆឹងទូ ប្រទេសចិន នឹងក្លាយទៅជាគោលដៅទេសចរណ៍ដ៏ពេញនិយមបន្ទាប់នៅពេលដែលភ្ញៀវទេសចរជាច្រើនបាននិងកំពុងសម្រុកទៅលេងប្រទេសចិន ស្របពេលដែលទីក្រុងកូឡុំបូ ប្រទេសស្រីលង្កា ក៏នឹងក្លាយកន្លែងទាក់ទាញភ្ញៀវទេសចរដ៏ពេញ បន្ទាប់ពីភ្ញៀវទេសចរហូរហៀរមកលេងក្នុងតំបន់អាស៊ីមួយនេះផងដែរ៕